ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Ton Duc Thang ជាសាកលវិទ្យាល័យវៀតណាមដំបូងបំផុត ដែលឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១,០០០ របស់ពិភពលោក

    BY autoadmin August 20, 2019
    Ton Duc Thang ជាសាកលវិទ្យាល័យវៀតណាមដំបូងបំផុត ដែលឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១,០០០ របស់ពិភពលោក

    វៀតណាម៖ សាកលវិទ្យាល័យ Ton Duc Thang នៅទីក្រុងហូជីមិញ បានក្លាយជាសាកលវិទ្យាល័យដំបូងបង្អស់របស់វៀតណាម ដែលបានឈរក្នុងចំណាត់ថ្នាក់កំពូលទាំង ១,០០០ របស់ពិភពលោក ដោយចំណាត់ថ្នាក់សាកលវិទ្យាល័យ The Academic Ranking of World Universities ឬ Shanghai Ranking ។ Ton Duc Thang ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៩០១ ដែលត្រូវបានចុះបញ្ជីកាលពីសប្តាហ៍មុន។ កាលពីឆ្នាំមុនសាកលវិទ្យាល័យ Ton Duc Thang ក៏បានទទួលវិញ្ញាបនប័ត្របញ្ជាក់កម្រិតផ្កាយបួន ពីប្រព័ន្ធវាយតម្លៃសាកវិទ្យាល័យ QS Stars របស់ចក្រភពអង់គ្លេសផងដែរ។

    គួរឱ្យដឹងដែរថា The Academic Ranking of World Universities ធ្វើការវិភាគលើកត្តាចំនួន ៤ គឺគុណភាពអប់រំ ១០%, គុណភាពនៃសាកលវិទ្យាល័យ ៤០%, ការស្រាវជ្រាវវិទ្យាសាស្ត្រ ៤០%, និងផលិតភាពសិក្សាជាមធ្យមសម្រាប់មនុស្សម្នាក់ ១០% ។ សាកលវិទ្យាល័យនេះក៏ត្រូវបានចុះបញ្ជីក្នុងចំណោមសាកលវិទ្យាល័យចំនួន ២៥០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព ដោយ UI Greenmetric World University Rankings និងជាប់ក្នុងចំណាត់កំពូលទាំង ១០ ពីស្ថាប័នស្រាវជ្រាវ និងអប់រំវៀតណាម។

    កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រុមប្រឹក្សាជាន់ខ្ពស់ សម្រាប់ការវាយតម្លៃការស្រាវជ្រាវ និងឧត្តមសិក្សា (HCERES) បានទទួលស្គាល់សាកលវិទ្យាល័យនេះថា ជាសាកលវិទ្យាល័យដែលគោរពតាមស្តង់ដារបារាំង និងអឺរ៉ុប។ ហើយការទទួលស្គាល់នេះត្រូវបានផ្តល់ជូនសម្រាប់រយៈពេល ៥ឆ្នាំ គឺចាប់ពីខែកក្កដា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ២០២៣ ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: