បច្ចេកវិទ្យា

Apple TV+ កម្មវិធីមើលរឿងតាមអនឡាញរបស់ Apple គ្រោងចេញនៅខែវិច្ឆិកា ដែលសេវាប្រចាំខែគឺ១០ដុល្លារក្នុងមួយខែ

BY
Khmernote Media
August 20, 2019

ក្រោយរបាយការណ៍ ដែលចេញផ្សាយដោយ The Finance Time កាលពីថ្ងៃចន្ទទី១៩ ខែសីហា ម្សិលមិញនៅថ្ងៃនេះ The Bloomberg ក៏បានធ្វើការចេញផ្សាយរបាយការណ៍ផ្ទាល់ខ្លួនមួយដែរ ដើម្បីបញ្ជាក់ពីទិដ្ឋភាពជាក់ស្តែងរបស់កម្មវិធីទូរទស្សន៍ថ្មីមួយរបស់ក្រុមហ៊ុន Apple គឺ Apple TV+ ដែលជឿជាក់ថានឹងត្រូវដាក់ឲ្យដោនឡូតប្រើប្រាស់បាននាខែវិច្ឆិកាខាងមុខនេះហើយ។

ទោះបីជាក្រុមហ៊ុនយក្សរបស់អាមេរិកនេះផ្ទាល់នៅមិនទាន់ធ្វើការផ្តល់ព័ត៌មានពិស្តារអំពីកម្មវិធីថ្មីនេះមែន ប៉ុន្តែសារព័ត៌មាន The Bloomberg បានអះអាងទៀតថា Apple TV+ ដែលជាសេវាកម្មទស្សនាភាពយន្តតាមអនឡាញស្រដៀងគ្នានឹង Netflix ដែរនោះ គឺមានថ្លៃសេវាប្រចាំខែ ៩.៩៩ដុល្លារ ដែលតម្លៃនេះខ្ពស់ជាងកម្មវិធីទូរទស្សន៍ដ៏ល្បីមួយទៀតគឺ Disney+ ដែលត្រូវបង់ត្រឹមតែ៦.៩៩ដុល្លារក្នុងមួយខែប៉ុណ្ណោះ។

ក្នុងនោះគេក៏អាចបញ្ជាក់បានទៀតថា កម្មវិធីទូរទស្សន៍ចំនួន៥ ដែលនឹងត្រូវចាក់ផ្សាយលើ Apple TV+ នេះផងដែរនោះមានដូចជា The Morning Show, Amazing Stories, See, Truth Be Told និង Home៕

អត្ថបទ៖ Lee

Share This Post: