ញាក់សាច់! ឮសម្លេងឆ្កែឆ្មាឡូឡាក្រោយផ្ទះស្មានតែខាំគ្នា ដល់ទៅមើលឃើញពស់ឡើងធំប្រវែងជាង៥ម៉ែត្រ កំពុងពួនសម្ងំសម្លាប់សត្វចិញ្ចឹមខ្លួនគួរឲ្យខ្លាច
- August 21, 2019
កាលពីថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយពេញបណ្តាញសង្គមថៃ ក្រោយរកឃើញសត្វពស់ប្រវែងជាង៥ម៉ែត្រ ពួនសម្ងំខាងក្រោយផ្ទះ ដើម្បីរង់ចាំស្ទាក់សត្វឆ្មាឆ្កែរបស់ម្ចាស់ផ្ទះ។ ជារៀងរាល់ឆ្នាំរៀងរាល់ខែវស្សា ឬខែទឹកឡើងសត្វពស់ជាច្រើនក្បាលបានធ្វើការវាយលុកប្រទេសថៃ ដោយពួកវាតែងបង្កប់ខ្លួននៅគ្រប់ទីកន្លែងមិនថាក្នុងរថយន្ត ក្នុងសួន ក្នុងបន្ទប់ទឹក ឬក្រោមកន្លុកកន្លៀតក្នុងផ្ទះនោះឡើយ ដែលវាបង្កក្តីព្រួយបារម្ភជាខ្លាំងដល់ប្រជាជនថៃ។
ជាក់ស្តែងម្ចាស់ផ្ទះខាងលើ ដែលស្ថិតនៅក្នុងខេត្តសមុទ្រប្រាខន បានរៀបរាប់ឲ្យដឹងថាខ្លួនបានឮសម្លេងសត្វឆ្កែឆ្មារបស់ខ្លួនឡូឡានៅខាងក្រោយផ្ទះ ដោយគិតថាពួកវាអាចខាំគ្នា លុះពេលទៅពិនិត្យមើលឃើញសត្វពស់ថ្លាន់មួយយ៉ាងធំកំពុងពួនសម្ងំ ហើយវាបានសម្លាប់សត្វចិញ្ចឹមរបស់គាត់អស់ជាច្រើនក្បាល។ ឃើញបែបនេះគាត់ក៏ប្រញ៉ាប់រាយការណ៍ទៅកាន់ខាងក្រុមសង្គ្រោះដើម្បីជួយមកធ្វើអន្តរាគមន៍៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង











