ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកបុរាណវិទូចិនជឿជាក់ថា រកឃើញសាកសព ឆាវ ឆាវ មេទ័ពដ៏ល្បីរបស់ចិន

    BY Khmernote Media March 28, 2018
    ក្រុមអ្នកបុរាណវិទូចិនជឿជាក់ថា រកឃើញសាកសព ឆាវ ឆាវ មេទ័ពដ៏ល្បីរបស់ចិន

    ក្រុមអ្នកបុរាណវិទូចិនជឿជាក់ថា ពួកគេបានរកឃើញសាកសពរបស់អ្នកចម្បាំងដ៏ល្បីរបស់ចិនគឺមេទ័ព ឆាវ ឆាវ ហើយ ដែលបំណែកនៃសាកសពនេះត្រូវបានកប់នៅក្នុងបរិវេណចេតិយដ៏ធំមួយក្នុងខេត្តហឺណាន ប្រទេសចិន។ បំណែកនៃសាកសពនេះ ត្រូវបានគេជឿថា បានស្លាប់នៅអាយុជាង៦០ឆ្នាំ ហើយនៅក្បែរបំណែកសាកសពនោះក៏មានសាកសពមនុស្សស្រីពីរនាក់ផ្សេងទៀតដែរ ដែលក្នុងនោះមានសាកសពមួយបានស្លាប់ នៅអាយុជាង៥០ឆ្នាំ និងមួយទៀតបានស្លាប់នៅអាយុជាង២០ឆ្នាំ។

    ហើយសាកសពទាំងពីរត្រូវបានគេជឿថា ទំនងជាភរិយារបស់មេទ័ព ឆាវ ឆាវ។ សូមបញ្ជាក់ថា មេទ័ព ឆាវ ឆាវ ​ត្រូវបានមហាជនទូទៅស្គាល់តាមរយៈខ្សែភាពយន្តប្រវត្តិសាស្ត្រដ៏ល្បីរបស់ចិនគឺរឿង “នគរទាំងបី”។ គាត់មានឈ្មោះជាភាសាអង់គ្លេស Cao Cao កើតនៅឆ្នាំ ១៥៥ និងបានស្លាប់នៅក្នុងថ្ងៃទី១៥ ខែមិនា ឆ្នាំ ២២០។ គាត់ជាអ្នកដឹក​នាំដ៏​ឆ្លាត​ជាង​គេម្នាក់ក្នុងលោក។​ បើ​ទោះ​ជា​​គាត់​​មិន​​អាច​​បង្រួប​​បង្រួម​នគរ​ទាំង​បី​បាន​ក៏​ពិត​មែន​ តែ​គាត់​នៅ​តែ​ឆ្លាត គឺ​ឆ្លាត​ត្រង់​ថា​គាត់​សាហាវ​ មាន​ល្បិច​កល​ ពិស​ពុល​ ពុត​ត្បុត​ យល់​កាលទេសៈ ​ថែម​ទាំង​ចេះ​ប្រើ​មនុស្ស​ឲ្យ​អស់​ពី​សម្ថភាព​ទៀត​ផង​។

    មុនពេលគាត់ស្លាប់គាត់បានប្រាប់ថា ពេលរៀបចំពិធីបុណ្យសពគាត់ ត្រូវរៀបចំឲ្យមានមឈូសចំនួន ៧២ និងត្រូវយកមឈូស ទាំង ៧២ នោះទៅកប់នៅកន្លែងផ្សេងៗគ្នា ដើម្បីចៀសវាគេទៅរំខានផ្នូរពិតប្រាកដរបស់គាត់ ហេតុដូចនេះហើយទើបគេពិបាកស្វែងរកកន្លែងបញ្ចុះសាកសពពិតរបស់គាត់ខ្លាំងណាស់៕

    ភក្តី

    ប្រភព៖ medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay