ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកនឹងដំណើរការ «ទីបញ្ជាការអវកាស» នៅចុងខែនេះ តាមការបង្គាប់របស់លោក ដូណាល់ ត្រាំ

    BY autoadmin August 21, 2019
    អាមេរិកនឹងដំណើរការ «ទីបញ្ជាការអវកាស» នៅចុងខែនេះ តាមការបង្គាប់របស់លោក ដូណាល់ ត្រាំ

    យោធាអាមេរិកបានប្រកាសថា ខ្លួននឹងបើកដំណើរការទីបញ្ជាការអវកាស ដែលជាអង្គការថ្មីមួយ ដែលឧទ្ទិសដល់ទីអវកាសនៅចុងខែនេះ។ ប្រធានអគ្គសេនាធិការចម្រុះលោក Joseph Dunford បានប្រាប់សន្និសីទមួយនៅរដ្ឋ Virginia កាលពីថ្ងៃអង្គារថា ទីបញ្ជាការនេះនឹងត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែសីហា។ វានឹងមាន ៨៧ អង្គ​ភាព រួមទាំងកងកម្លាំង ដើម្បីឃ្លាំមើលមីស៊ីលផ្លោង ត្រួតពិនិត្យប្រតិបត្តិការផ្កាយរណប និងធ្វើការឃ្លាំមើលអវកាស។

    លោក Joseph Dunford និយាយថា ទីបញ្ជាការនេះនឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតលើមាគ៌ាមួយ ដើម្បីរក្សាបាននូវអត្ថប្រយោជន៍ប្រកួតប្រជែង នៅក្នុងអ្វីដែលលោកហៅថា ជាដែនប្រយុទ្ធក្នុងសង្គ្រាមដ៏សំខាន់។ លោកបានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រឆាំងនឹងការបង្កើនសកម្មភាពយោធានៅក្នុងលំហ ដោយប្រទេសចិន និងរុស្ស៊ី ក៏ដូចជាការអភិវឌ្ឍអាវុធ ដើម្បីកម្ទេចផ្កាយរណប។

    រដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានផ្ញើវិក័យប័ត្រទៅសភារួចហើយ ក្នុងគោលបំណងបង្កើតសាខាយោធាទី៦ ដែលមានឋានៈស្មើកងទ័ពជើងទឹក និងកងម៉ារីន ក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមពីខែតុលា។ ការដាក់ឱ្យប្រើប្រាស់នូវទីបញ្ជាអវកាស នឹងក្លាយជាជំហានដំបូងឆ្ពោះទៅរកផែនការនោះ។ ប៉ុន្តែសមាជិកសភាខ្លះមានការបារម្ភពីការបង្កើតសាខាយោធាថ្មី ដោយនិយាយថា វាអាចនាំឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិ និងអង្គការ ដែលមានកាន់តែច្រើននេះ៕

    អត្ថបទ៖ លីដា

    Share This Post: