ក្រុមហ៊ុនមួយគ្រោងចេញលក់ទូរស័ព្ទ iPhone 11 តម្លៃខ្ទង់ ៥ ម៉ឺនដុល្លារ
- August 23, 2019
តម្លៃរបស់ទូរស័ព្ទ iPhone បានកើនឡើងជាប្រចាំ ដោយសារតែមានតម្រូវការខ្ពស់ពីសំណាក់អតិថិជន។ ជាមធ្យមតម្លៃរបស់ទូរស័ព្ទ iPhone ថ្មី គឺមានតម្លៃចាប់ពី ១ ពាន់ដុល្លារអារមេរិក ដែលនេះជាតម្លៃសម្រាប់ទូរស័ព្ទ iPhone ទូទៅចេញពីក្រុមហ៊ុន Apple។ យ៉ាងណាក្តី បើយោងសារព័ត៌មាន GADGETMATCH បានចុះផ្សាយថា មានក្រុមហ៊ុនច្នៃម៉ូតមួយដែលមានឈ្មោះថា Caviar នឹងចេញលក់ទូរស័ព្ទ iPhone ពិសេសមួយដែលមានតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារអាមេរិក។
តាមការអះអាងរបស់ក្រុមហ៊ុនច្នៃម៉ូត Caviar បានឲ្យដឹងថា ទូរស័ព្ទ iPhone ពិសេសនោះគឺជា ទូរស័ព្ទ iPhone 11 ដែលមានរចនាលម្អដោយគ្រាប់ពេជ្រជាច្រើនគ្រាប់នៅផ្នែកខាងក្រោយ ហើយតម្លៃលក់ជាក់ស្តែងរបស់វាគឺ ៤៩,៥៣០ ដុល្លារអាមេរិក។ ក្រុមហ៊ុន Caviar ក៏បានបញ្ជាក់បន្ថែមផងដែរថា បន្ទាប់ពីរចនាទូរស័ព្ទតម្លៃ ៤៩,៥៣០ ដុល្លារអាមេរិកនេះរួច ក្រុមហ៊ុនក៏គ្រោងនឹងរចនានូវទូរស័ព្ទ iPhone 11 ដែលមានអង្គចងចាំ 512 GB នឹងត្រូវដាក់លក់ក្នុងតម្លៃរហូតដល់ ៥០,២០០ ដុល្លារឯណោះ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាពទូរស័ព្ទដែលមានតម្លៃខ្ទង់ ៥ ម៉ឺនដុល្លារដូចខាងក្រោមនេះ៖

អត្ថបទ៖ ភក្តី
- Share This Post:






