បច្ចេកវិទ្យា

កាម៉េរារបស់ iPhone 11 នឹងមានសមត្ថភាពពិសេស ដែលទូរសព័្ទ Android មិនអាចធ្វើបាន

BY
Khmernote Media
August 21, 2019

កន្លងមកកាម៉េរារបស់ទូរស័ព្ទ Android មួយចំនួនមានភាពល្អប្រសើរជាងកាម៉េរា iPhone ត្រង់ចំណុចថាវាគឺជាកាម៉េរាប្រភេទ Ultra wide angle ជាក់ស្តែងដូចជាម៉ូដែលទាំងពីររបស់ LG គឺ LG G5 និង LG V20 ដែលត្រូវបានបង្ហាញខ្លួនតាំងតែពីឆ្នាំ២០១៦មកម្ល៉េះ។

យោងតាមការចុះផ្សាយរបស់ The business insider បានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តី ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថា នឹងបំពាក់បច្ចេកវិទ្យាកាម៉េរាបន្ថែមទៅលើ iPhone 11 របស់ខ្លួន ដើម្បីប្រជែងគ្នា ដែលវានឹងមានសមត្ថភាពពិសេសលើសពីកាម៉េរារបស់ពពួក Android ធម្មតា។

កាម៉េរាប្រភេទ Ultra Wide Angle មួយគ្រាប់ក្នុងចំណោមកាម៉េរាទាំង៣គ្រាប់របស់ iPhone 11 ព្រមទាំងកម្មវិធីពិសេសមួយទៀត ដែលនឹងត្រូវគេហៅឈ្មោះថា Smart Frame នឹងធ្វើឲ្យសមត្ថភាពថតរូបរបស់ខ្លួនកាន់តែល្អប្រសើរជាងម៉ូដែលណាៗទាំងអស់៕

អត្ថបទ៖ Lee

Share This Post: