Thai Airways ហាមឃាត់មិនឲ្យអ្នកដំណើរយកកុំព្យូទ័រ MacBook Pro ផលិតនៅឆ្នាំ ២០១៥-២០១៧ ឡើងលើយន្តហោះឡើយ
- August 22, 2019
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways សម្រេចធ្វើការហាមឃាត់មិនឲ្យអ្នកដំណើរទាំងអស់នាំយកនូវកុំព្យូទ័រ MacBook Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥-២០១៧ មកលើយន្តហោះឡើយ។ បើយោងតាមលោក Prathana Pattanasiri អនុប្រធាននាយកដ្ឋានសុវត្ថិភាពអាកាចរណ៍របស់ក្រុមហ៊ុន Thai Airways បានឲ្យដឹងថា ការសម្រេចធ្វើការហាមឃាត់នេះ ត្រូវបានធ្វើឡើងស្របតាមការប្រកាសរបស់ទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍អ៊ឺរ៉ុប ដែលបានព្រមានឲ្យមិនឲ្យយន្តហោះគ្រប់ប្រភេទនាំយកកុំព្យូទ័រ MacBook Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥-២០១៧ ឡើងលើយន្តហោះឡើយ ដើម្បីរក្សាសុវត្ថិភាពពេលហោះហើរ។
ការហាមឃាត់នេះគឺត្រូវបានធ្វើឡើងទាំងការកាន់កុំព្យូទ័រផ្ទាល់ពីសំណាក់អ្នកដំណើរ និងការរក្សាទុកកុំព្យូទ័រនៅក្នុងវ៉ាលីផងដែរ។ សូមបញ្ជាក់ជូនថា មុនពេលមានសេចក្តីហាមឃាត់ខាងលើនេះព្យូទ័រ MacBook Pro ដែលផលិតនៅចន្លោះឆ្នាំ ២០១៥-២០១៧ ត្រូវបានកត់សម្គាល់ឃើញថា មានបញ្ហាថ្ម និងអាចផ្ទុះទៀតផង ហើយសូម្បីតែក្រុមហ៊ុន Apple ក៏បានអំំំពាវនាវឲ្យម្ចាស់កុំព្យូទ័រមួយចំនួននាំយកកុំព្យូទ័រទៅពិនិត្យឡើងវិញផងដែរ៕


អត្ថបទ៖ ភក្តី
- Share This Post:






