ស្រ្តីវ័យ ២៧ ឆ្នាំម្នាក់គ្រាន់តែឃើញលោកតាអាយុ ៨៣ ឆ្នាំភ្លាមលង់ស្រលាញ់ភ្លែត និងសម្រេចរៀបការជាមួយគ្នាតែម្តង
ឥណ្ឌូនេស៊ី៖ ពិធីមង្គលការរវាងបុរសអាយុ ៨៣ ឆ្នាំ និងស្រ្តីវ័យ ២៧ ឆ្នាំម្នាក់ ត្រូវបានរៀបចំឡើងអមដោយមតិសរសើរ និងរិះគន់ជាច្រើនពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម ខណៈកូនក្រមុំ និងកូនកំលោះបានអះអាងថា វាគឺជាសេចក្តីស្រលាញ់ពិតគ្មានការបង្ខិតបង្ខំឡើយ។ ពិធីមង្គលការនេះបានរៀបចំឡើងនៅក្នុងតំបន់ Desa Jatilaba ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ កូនកំលោះមានឈ្មោះថា Sudirgo ជាគ្រូមន្តអាគមដ៏ល្បីម្នាក់ ហើយមានប្រជាពលរដ្ឋឥណ្ឌូនេស៊ីជាច្រើនទៅរកឲ្យគាត់ជួយព្យាបាលជំងឺ និងដោះស្រាយបញ្ហារស់នៅជាច្រើនទាក់ទងទៅនឹងជំនឿអរូបិយ។

មុនពេលសម្រេចចិត្តរៀបការជាមួយគ្នា ស្រ្តីជាកូនក្រមុំ ដែលមានឈ្មោះថា Nuraeni ក៏ត្រូវបានឪពុកម្តាយនាងនាំងទៅជួបលោកគ្រូ Sudirgo ដើម្បីស្វែងរកការជួយសង្គ្រោះផងដែរ។ ហើយគ្រាន់តែពេលនាងបានឃើញលោកគ្រូ Sudirgo ជាលើកដំបូងនាងក៏បានចាប់ចិត្តស្រលាញ់គាត់តែម្តង និងចង់រៀបការជាមួយគាត់ជាប្តីប្រពន្ធស្របច្បាប់ទៀតផង។ ដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀងគ្នានេះ ពួកគេក៏សម្រេចរៀបចំពិធីមង្គលការស្រប់ច្បាប់មួយតែម្តង៕
អត្ថបទ៖ ភក្តី



