លោកឧកញ៉ា ហ៊ុន តូ ឧបត្ថម្ភថវិកា២០០០ដុល្លារ ជូនប្អូនស្រីទាំង២ដែលបានប្រឡងបាក់ឌុបគ្មានលុយទិញបាយហូប ហើយម្តាយធ្លាក់ខ្លួនឈឺនៅមន្ទីរពេទ្យ
កំពង់ចាម៖ លោកឧកញ៉ា ហ៊ុន តូ បានឧបត្ថម្ភថវិកា២០០០ដុល្លារ តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនដល់យុវតីទាំងពីរ ដោយក្នុងនោះម្នាក់ៗទទួលបាននូវថវិកាចំនួន ១,០០០ដុល្លារដូចគ្នា។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ លោក ឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ដល់គេហដ្ឋានយុវតី២នាក់
ជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មណ្ឌលប្រឡងបឋមសិក្សាឧត្តរ ដែលត្រូវបានសារព័ត៌មានចុះផ្សាយតាមបណ្តាញសង្គមថាមានជីវភាពជួបការលំបាក ទី១.ឈ្មោះ យេត សុខខេន និងទី២. ឈ្មោះ វេត ស្រីអ៊ាង ស្ថិតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាមួយគ្នានោះ លោកនាយករដ្ឋបាលសាលាខេត្ត និងលោកអភិបាលស្រុក ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ លោកឧកញ៉ា ហ៊ុន តូ តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ជូនដល់យុវតីទាំងពីរ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ១,០០០ដុល្លារផងដែរ ៕






ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម