ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្មុគស្មាញក្នុងជីវិតពេក ២នាក់ប្តីប្រពន្ធចង.កសម្លាប់ខ្លួនទាំងកាន់ដៃគ្នាជាប់មិនលែង គួរឲ្យសង្វេគ

    BY Khmernote Media August 22, 2019
    ស្មុគស្មាញក្នុងជីវិតពេក ២នាក់ប្តីប្រពន្ធចង.កសម្លាប់ខ្លួនទាំងកាន់ដៃគ្នាជាប់មិនលែង គួរឲ្យសង្វេគ

    ថៃ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ មានករណីប្តីប្រពន្ធពីរនាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកនៅក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅ ឯស្រុកស្រីរាជា ខេត្តឈុនបុរី ប្រទេសថៃ។ សាកសពទាំងពីរដែលបានរកឃើញក្នុងបន្ទប់ទឹកនេះគឺជាគូស្វាមីភរិយា ដោយប្តីមានឈ្មោះថា ប្រាឆាយ កុងផេសន អាយុ៤៤ឆ្នាំ ជាកម្មកររោងចក្រ ប្រពន្ធឈ្មោះ និសា ស្រ៊យណាគ អាយុ ៤៦ឆ្នាំ ដោយសភាពសពគឺចងកនៅនឹងចម្រឹងបន្ទប់ទឹក ចាប់ដៃគ្នាជាប់ ហើយពុំមានស្លាកស្នាមប្រតាយប្រតប់លើរាងកាយនោះឡើយ។

    គេបានប្រទះឃើញសំបុត្របណ្តាំមួយច្បាប់ ដែលសរសេរដោយភរិយា បានផ្ញើទៅកូនប្រុសខ្លួនដោយរៀបរាប់សង្ខេបថា៖ «មកដល់ តូ កូនជាទីស្រលាញ់! ពេលដែលកូនបានអានសំបុត្រនេះម៉ែប្រហែលជាមិនមានជីវិតក្នុងលោកនេះទៀតឡើយ។ ម៉ែហត់នឿយណាស់កូន! ម៉ែក៏មិនចង់ឲ្យកូនដឹងរឿងអ្វីច្រើននោះដែរ ម៉ែមិនចង់ឲ្យកូនមកពាក់ព័ន្ធនឹងរឿងជីវិតដ៏ស្មុគស្មាញមួយនេះទៀតទេ»។

    យោងតាមប្រភពលោក សុអ័ន កុងផេសន អាយុ៤២ឆ្នាំ ដែលជាប្អូនប្រុសបង្កើតរបស់អ្នកស្លាប់បានឲ្យដឹងថា ខ្លួនបានឆ្លងកាត់ផ្ទះបងប្រុសខ្លួន ហើយឃើញផ្ទះអត់បើកទ្វាលក់អីវ៉ាន់អស់រយៈពេល២ថ្ងៃមកហើយ ខលទៅក៏មិនទទួលទូរស័ព្ទទាំងបងប្រុស និងបងថ្លៃ។ ដោយកើតក្តីសង្ស័យពេកក៏មកគោះទ្វា តែក៏ពុំឃើញមានសម្លេងឆ្លើយតប ទើបខ្លួនសម្រេចចិត្តគាស់ទ្វាខាងមុខផ្ទះចូលមក ហើយដើរពិនិត្យជុំវិញផ្ទះក៏មិនឃើញអ្នកទាំងពីរ លុះពេលបើកទ្វាបន្ទប់ក៏ឃើញអ្នកទាំងពីរបានស្លាប់ក្លាយជាសពមកហើយ។ មុនថ្ងៃកើតហេតុប្រហែល២សប្តាហ៍ ខ្លួនក៏បានទទួលទូរស័ព្ទពីបងប្រុសខលមកសួររឿងប្រាក់ ដោយខ្លួនប្រាប់ថាមិនមានគាត់ក៏បិទហើយក៏មានខលមកទៀតដែរ។ រឿងដែលអ្នកទាំងពីរស្លាប់គឺហាក់ធ្វើឲ្យក្រុមគ្រួសាររន្ធត់ចិត្តជាខ្លាំង ដោយពុំមាននរណាម្នាក់ដឹងមូលហេតុឬតម្រុយអ្វីនោះឡើយ។

    យោងតាមប្រភពអ្នកស្រី យេម អាយុ ៤៥ឆ្នាំ ដែលជាមិត្តអ្នកស្លាប់បានឲ្យដឹងថា ខ្លួនពុំបានដឹងមូលហេតុអ្វីដែលពួកគេចងកសម្លាប់ខ្លួននោះឡើយ បានឃើញព័ត៌មានក៏រន្ធត់ចិត្ត តែក៏មិនគិតថាវាជាការពិត។ អ្នកស្រីបន្ថែមថា ប្តីប្រពន្ធមួយគូនេះគឺមានជម្ងឺប្រចាំកាយដោយប្រពន្ធមានជម្ងឺក្នុងសរសៃឈាម តែងមានអការៈឈឺពោះជាប្រចាំ ចំណែកឯខាងប្តីក៏មានជម្ងឺក្នុងខួរក្បាលផងដែរ។ អ្នកស្រីធ្លាប់បានឮពួកគេមកពិភាក្សាគ្នាជាមួយគាត់រឿងបំណុល តែក៏មិនដឹងថាពួកគេជំពាក់លុយនរណា ច្រើនប៉ុណ្ណានោះដែរ ព្រោះតែអ្នកទាំងពីរពុំធ្លាប់បានប្រាប់អ្នកស្រីនោះឡើយ ហើយអ្នកស្រីរន្ធត់ចិត្តជាខ្លាំងដែលពួកគេជ្រើសយកផ្លូវស្លាប់បែបនេះ៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay