យុវជនម្នាក់ទទូចស្នើរសុំចូលរៀនសាកលវិទ្យាល័យដែលមានតែនិសិត្សស្រីសុទ្ធ ព្រោះតែចង់ស្វែងរកមិត្តស្រី
ប្រទេសចិន ៖ ចិនជាបានក្លាយជាប្រទេសមួយដែលមានចំនួនមនុស្សប្រុសច្រើនជាងមនុស្សស្រី ហើយចំនួននេះវាបានកើតឡើងរហូតមានការព្រួយបារម្ភថាបុរសៗនៅចិនអាចមានបញ្ហាក្នុងការរកប្រពន្ធក្នុងពេលអនាគត។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលយុវជនម្នាក់ស្នើរសុំចូលរៀនសាកលវិទ្យាល័យមួយដែលមានសុទ្ធតែសិស្សស្រីនៅទីនោះព្រោះចង់ស្វែងរករកមិត្តស្រី។ យុជនម្នាក់នេះត្រូវបានគេដឹងថាមានវ័យ១៨ឆ្នាំ គេបានស្នើរសុំចូលរៀនក្នុងសាកលវិទ្យាល័យសំរាប់ស្រីក្នុងទីក្រុង Beijing ប្រទេសចិន។

សាកលវិទ្យាល័យនេះបានបើកទទួលសិស្ស១៥០០នាក់ជារៀងរាល់ឆ្នាំ មានសិស្សប្រុសប្រហែលជា១ភាគរយប៉ុណ្ណោះដែលដាក់ពាក្យចូលរៀននៅទីនេះ។ មនុស្សជាច្រើនមានចម្ងល់យ៉ាងខ្លាំងចំពោះការទទូចសុំចូលរៀនសាលាមួយនេះរបស់យុវជនម្នាក់នេះណាស់ គេបានប្រាប់ដោយមិនមានការអៀនខ្មាសថា ការដែលគេចង់ចូលរៀននៅទីនេះព្រោះចង់ស្វែងរកមិត្តស្រីម្នាក់។ វាប្រហែលជាមានភាពងាយស្រួលក្នុងការស្វែងរកមិត្តស្រីជាមួយនឹងការដែលគេមករៀននៅសាលាមួយដែលពោរពេញដោយមនុស្សស្រីបែបនេះ។ គេបានប្រាប់ទៀតថា គ្រួសារគាត់មិនសូវជាយល់ស្របប៉ុន្មាននោះទេចំពោះគំនិតរបស់គេ។ ឪពុករបស់គេថែមទាំងបានប្រាប់ទៀតថា អោយគេប្រយ័ត្នខ្លួន គាត់មិនចង់ឃើញកូនរបស់ខ្លួនផ្លាស់ប្តូរច្រើននៅពេលទៅរកនៅក្នុងបរិស្ថានដែរសុទ្ធតែមនុស្សស្រីនោះទេ៕
អត្ថបទ ៖Mali
ប្រភព ៖ nextshark