បច្ចេកវិទ្យា

ស្មាតហ្វូនបត់របស់ Motorola សង្ឃឹមចាប់បានទីផ្សារខ្លាំងក្នុងតម្លៃត្រឹមតែ ១,៥០០ដុល្លារ

BY
Khmernote Media
August 22, 2019

អស់រយៈពេលមិនយូរប៉ុន្មានឡើយ ដែលគ្រប់គ្នាបានទទួលបានព័ត៌មានយ៉ាងច្បាស់ការហើយថាទូរស័ព្ទម៉ូដែល Razr របស់ក្រុមហ៊ុនផលិតទូរស័ព្ទ Motorola នឹងអាចត្រឡប់មកវិញក្នុងពេលឆាប់នេះជាមួយនឹងរូបរាងថ្មីជាពិសេសគឺជាទូរស័ព្ទដែលអាចបត់បានផងដែរ។

ព័ត៌មានពិស្តារ ដែលត្រូវបានប្រមូលបានពីវេបសាយរបស់ LetsGoDigital បានអះអាងថា ប្រភពមនុស្សសំខាន់មួយចំនួន ដែលធ្វើការនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Motorola បានបង្ហើបអំពីរូបរាងថ្មីស្រឡាងនៃទូរស័ព្ទ និងជាពិសេសរឿងសំខាន់មួយទៀត ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះគឺតម្លៃរបស់វា ដែលថ្លៃរហូតដល់ទៅ១,៥០០ដុល្លារក្នុងមួយគ្រឿង ដែលតម្លៃនេះថោកជាងជាង Mate X របស់ Huawei និង Galaxy Fold របស់ Samsung ទៅទៀត។

ប្រភពដដែលបានសរសេរទៀតថា តម្លៃ១,៥០០ដុល្លារក្នុងនាមជាទូរស័ព្ទវ័យឆ្លាត ហើយថែមទាំងបត់បានផងនោះ វានឹងក្លាយទៅជាផលិតផល ដែលអាចចូលទៅក្នុងទីផ្សារបានយ៉ាងងាយស្រួល។ ការបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះចន្លោះពីខែធ្នូ ឆ្នាំ២០១៩ទៅខែមករាឆ្នាំ២០២០នៅតំបន់អ៊ឺរ៉ុប ខណៈដែលអាមេរិកនឹងក្លាយទៅជាទីផ្សារដំបូងដែល Razr នឹងប្រកាសបង្ហាញខ្លួនលើកដំបូង៕

អត្ថបទ៖ Lee

Share This Post: