ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងមិនចាប់អារម្មណ៍នឹងកិច្ចចរចានុយក្លេអ៊ែរទេ ដរាបណាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែបន្ដការគំរាមកំហែងផ្នែកយោធាដល់ពួកគេ

    BY autoadmin August 22, 2019
    កូរ៉េខាងជើងមិនចាប់អារម្មណ៍នឹងកិច្ចចរចានុយក្លេអ៊ែរទេ ដរាបណាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅតែបន្ដការគំរាមកំហែងផ្នែកយោធាដល់ពួកគេ

    កូរ៉េខាងជើងនិយាយថា ខ្លួនមិនចាប់អារម្មណ៍នឹងកិច្ចចរចានុយក្លេអ៊ែរទេ ដរាបណាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងរក្សានូវ “ការគំរាមកំហែងផ្នែកយោធា” របស់ពួកគេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ។ សេចក្តីថ្លែងការណ៍នោះបានរិះគន់ការទិញយន្តហោះចម្បាំងបំបាំងកាយ F-35 របស់កូរ៉េខាងត្បូងពីសហរដ្ឋអាមេរិក និងការបាញ់សាកល្បងមីស៊ីលផ្លោងរបស់អាមេរិកនាពេលថ្មីៗនេះ។

    សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ការបង្កើនសកម្មភាពយោធាអរិភាព” ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងកាត់បន្ថយសក្ដានុពលនៃការសន្ទនា សម្រាប់ការកសាងសន្តិភាពយូរអង្វែង និងស្ថិតស្ថេរនៅលើឧបទ្វីបកូរ៉េ។ ពួកគេបានបង្ខំឱ្យប្រទេសកូរ៉េខាងជើងថ្លឹងថ្លែងមធ្យោបាយជាក់ស្តែងមួយ ក្នុងការបង្វែរការយកចិត្តទុកដាក់របស់ខ្លួនបន្ថែមទៀតដើម្បី “ពង្រឹងការការពារខ្លួន”។

    សេចក្តីថ្លែងការណ៍ក៏បានបន្ថែមទៀតថា មិនមែនប្រទេសកូរ៉េខាងជើងមិនផ្លាស់ប្តូរជំហររបស់ខ្លួនជាមួយការដោះស្រាយបញ្ហាទាំងអស់ដោយសន្តិវិធី តាមរយៈការសន្ទនា និងការចរចានោះទេ ប៉ុន្តែពួកគេមិនមានចំណាប់អារម្មណ៍ក្នុងការសន្ទនា ដែលអមដោយការគំរាមកំហែងខាងយោធា។ កូរ៉េខាងជើងនៅតែបន្តរិះគន់សហរដ្ឋអាមេរិក សូម្បីតែបន្ទាប់ពីសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលមានរយៈពេល ១៦ថ្ងៃ បានបញ្ចប់កាលពីថ្ងៃអង្គារទៅហើយក្ដី៕

    អត្ថបទ៖ លីដា

    Share This Post: