ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះវិហារ Notre Dame ត្រឹមតែ ២ថ្ងៃ រកមូលនិធិបានរហូតដល់ ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែព្រៃអាម៉ាហ្សូនដែលជាសួតរបស់ពិភពលោក ឆាបឆេះរាលដាលជិត ៣សប្ដាហ៍ មិនមានអ្នកណាខ្វល់ខ្វាយ

    BY autoadmin August 22, 2019
    ព្រះវិហារ Notre Dame ត្រឹមតែ ២ថ្ងៃ រកមូលនិធិបានរហូតដល់ ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែព្រៃអាម៉ាហ្សូនដែលជាសួតរបស់ពិភពលោក ឆាបឆេះរាលដាលជិត ៣សប្ដាហ៍ មិនមានអ្នកណាខ្វល់ខ្វាយ

    ប៉ុន្មានរយៈមកនេះមានបញ្ហាភ្លើងឆេះព្រៃកំពុងឆាបឆេះពាសពេញពិភពលោកជាច្រើនកន្លែង ដោយសារអាកាសធាតុ និងកត្តាផ្សេងៗ ប៉ុន្តែម្ដងនេះវិញវាមិនមែនជារឿងដែលយើងអាចមើលរំលងបានទៀតទេ។ ដោយជាក់ស្ដែងព្រៃអាម៉ាហ្សូន ដែលជាសួតនៃមនុស្សជាតិនៅលើផែនដី ក៏ដូចជាព្រៃដែលផ្គត់ផ្គង់អុកស៊ីសែន ២០% ដល់ពិភពលោកទាំងមូល និងជាជម្រករហូតដល់ ៣០% ដល់សត្វគ្រប់ភេទនៅលើផែនដី កំពុងស្ថិតក្នុងភាពវឹកវរ ជាមួយនឹងកំណត់ត្រាភ្លើងឆេះព្រៃ ដែលកើនឡើងរហូតដល់ ៣០០% លើសពីឆ្នាំមុន។

    កម្ដៅដ៏ក្ដៅបំផុតរបស់ប្រេស៊ីលក្នុងអំឡុងខែក្តៅដើមឆ្នាំនេះ គ្រោះរាំងស្ងួត និងការកាប់បំផ្លាញព្រៃឈើ កំពុងតែដើរតួក្នុងការឆាបឆេះនេះ ដែលកំពុងតែឆាបឆេះពាសពេញប្រទេសនេះ។ បើយោងតាមការស្រាវជ្រាវថ្មីពីទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសបានឱ្យដឹងថា ព្រៃត្រូពិចអាម៉ាហ្សូន បានកើនឡើងការឆេះនៅក្នុងឆ្នាំនេះ ហើយសូម្បីតែមើលពីលើអវកាសក៏អាចឃើញនូវសកម្មភាពឆេះរបស់ព្រៃនេះដែរ។

    ភ្លើងឆេះព្រៃទាំងនេះបានរីកដុះដាលខ្លាំងឡើងៗ ដែលធ្វើឱ្យផ្ទៃមេឃនៅទីក្រុងសៅប៉ូឡូ (São Paulo) កាលពីថ្ងៃច័ន្ទ មានភាពងងឹតដូចជាយប់ ដែលនាំឱ្យមានការប្រកាសអាសន្ន។ ការដាច់ភ្លើងពេលថ្ងៃមានរយៈពេលប្រហែលមួយម៉ោង ហើយក៏បានត្រឡប់មកវិញ បន្ទាប់ពីមានខ្យល់បក់ខ្លាំងបណ្តាលឱ្យមានផ្សែងអណ្តាតភ្លើងឆេះព្រៃយ៉ាងខ្លាំងចេញពីរដ្ឋ Amazonas និង Rondonia ដែលមានចម្ងាយជាង ១,៧០០ ម៉ាយ (២,៧០០គីឡូម៉ែត្រ) ពីទីក្រុង São Paulo ៕

    អត្ថបទ៖ លីដា

    Share This Post: