បច្ចេកវិទ្យា

លេចលឺថា Mi Mix 4 នឹងមានទំហំកាម៉េរារហូតទៅដល់ 108 មេហ្គាភិចសែល

BY
Khmernote Media
August 22, 2019

យោងតាមសារព័ត៌មានន The TechRadar ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហានេះ បានឲ្យដឹងថា រូបភាពរបស់ទូរស័ព្ទម៉ូដែលថ្មី Mi Mix 4 របស់ក្រុមហ៊ុន Xiaomi បានបង្កើតទៅជាព័ត៌មានចចាមអារ៉ាមពីមាត់មួយទៅមាត់មួយថា វានឹងអាចបង្ហាញខ្លួនជាលើកដំបូងនាខែកញ្ញាខាងមុខនេះ ហើយត្រូវបានជឿជាក់ទៀតដែរថា នឹងមានវត្តមានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះដំបូងគេ។

ជាម៉ូដេលថ្មីដែលនឹងត្រូវដាក់លក់ដោយក្រុមហ៊ុន Xiaomi ក្រោយការប្រកាសលក់ Mi Mix 3 កាលពីខែតុលា ឆ្នាំទៅមក។ រូបភាព និងព័ត៌មានដំបូង ដែលត្រូវបានបែកធ្លាយក្នុងបណ្តាញសង្គមយក្សរបស់ចិន Weibo បានបញ្ជាក់ដែរថា Mi Mix 4 នឹងបំពាក់កាម៉េរា៣គ្រាប់ ដែលក្នុងនោះមានទំហំធំជាងគេគឺ 108 មេហ្គាភិចសេល និង Len មួយគ្រាប់ទៀតមានទំហំ 16 មេហ្គាភិចសេល សម្រាប់ថតប្លង់ ultra-wide ហើយមួយទៀតទំហំ 12 មេហ្គាភិចសេល ជាលែន periscope សម្រាប់ថតប្លង់ឆ្ងាយៗ។

បើវាជាការពិតមែននោះ Mi Mix 4 នឹងក្លាយទៅជាទូរស័ព្ទដំបូងបំផុត ដែលមានទំហំកាម៉េរាធំដាច់គេក្នុងចំណោមទូរស័ព្ទវ៉ៃឆ្លាតទាំងឡាយ ទោះបីជាកន្លងមកមានការអះអាងដូចគ្នា ចំពោះទំហំកាម៉េរា 108មេហ្គាភិចសេលនេះក៏ដោយជាក់ស្តែងដូចជា Samsung ដែលធ្លាប់អះអាងថា នឹងមានការប្រកាសបង្ហាញនៅក្នុងខែសីហាឆ្នាំ២០១៩ ជាដើម៕

អត្ថបទ៖ Lee

Share This Post: