អន្តរជាតិ
លោកទូតជប៉ុន នឹងចាកចេញពីកម្ពុជានៅចុងខែសីហា បន្ទាប់ពីចប់អាណត្តិបំពេញការងារជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ
BY Khmernote Media
August 23, 2019
ភ្នំពេញ៖ ខណៈដែលថ្ងៃដែលនឹងត្រូវចប់អាណត្តិកាន់តែកៀកមកដល់ ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ឯកអគ្គរាជទូតជប៉ុន បានធ្វើការបង្ហោះវីដេអូជម្រាបលាប្រជាជនកម្ពុជា ដោយលោកនឹងចាកចេញពីប្រទេសកម្ពុជានៅចុងខែសីហានេះ បន្ទាប់ពីបញ្ចប់បេសសកម្មបំពេញការងារជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ។
ឯកឧត្តម ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បានបំពេញការងារជា ឯកអគ្គរាជទូតជប៉ុននៅកម្ពុជារយៈពេល៣ឆ្នាំ ជាពិសេសការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាគឺមានការរីកចំរើនគួរឲ្យកត់សម្គាល់លើវិស័យនានាក្នុងអាណត្តិបីឆ្នាំរបស់ឯកឧត្តម ឯកអគ្គរាជទូតនៅកម្ពុជា៕


