ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រកាសប្រឡងជ្រើសរើសគំនូរ logo និងយក “សុភាទន្សាយ” ជានិមិត្តរូប “Mascot” សម្រាប់ SEA Games ឆ្នាំ២០២៣

    BY Khmernote Media August 23, 2019
    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ប្រកាសប្រឡងជ្រើសរើសគំនូរ logo និងយក “សុភាទន្សាយ” ជានិមិត្តរូប “Mascot” សម្រាប់ SEA Games ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ “CAMSOC” បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋពីការ​រៀបចំការប្រឡងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games-2023 ដើម្បីអនុវត្តតាមផែនការសកម្មភាព និងផែនទីបង្ហាញផ្លូវរបស់ខ្លួន។

    យោងតាមសេចក្តីប្រកាសដែលបានចេញនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ការប្រឡងប្រណាំងជ្រើសរើសគំនូរស្លាកសញ្ញា «Logo» -SEA Games, 2023 ត្រូវមានភ្ជាប់​ជាមួយនូវស្លាកសញ្ញាជាគំរូនៃការប្រកួតកីឡា SEA Games មុនៗ។ ចំណែកឯការប្រឡងគំនូរនិមិត្តរូប «Mascot» – SEA Games, 2023 ត្រូវយករូប «សុភាទន្សាយ» ជាសត្វតំណាង។ ហើយបេក្ខជនដែលចូលរួមគូររូប Logo និង Mascot SEA Games ឆ្នាំ២០២៣ តាមលក្ខខណ្ឌដូចខាងក្រោម ៖
    ១. បេក្ខជនទាំងពីរភេទមានអាយុចាប់ពី ១៥ឆ្នាំឡើង
    ២. ជនជាតិខ្មែរ-សញ្ជាតិខ្មែរ
    ៣. គោរពតាមការវិនិច្ឆ័យរបស់ “CAMSOC” ក្នុងការជ្រើសរើសជ័យលាភី
    ៤. ជ័យលាភីត្រូវផ្តល់សិទ្ធិប្រើប្រាស់ Logo-Mascot ជាស្នាដៃរបស់ជ័យលាភីផ្តាច់មុខដល់ “CAMSOC”
    ៥. ជ័យលាភីនឹងទទួលបានកិត្តិយសជាភ្ញៀវពិសេសរបស់ “CAMSOC” ក្នុងកម្មវិធីប្រកួតកីឡា SEA Games ឆ្នាំ២០២៣ និងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី “CAMSOC”។ សូមអានសេចក្តីពេញនៅខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay