បច្ចេកវិទ្យា

អង់គ្លេសកំពុងបង្កើនមនុស្សយន្តថ្មី ដែលមានខួរក្បាលអាចធ្វើការសម្រេចចិត្តដោយខ្លួនឯងបាន ដោយមិនបាច់មានការបញ្ជា

BY
Khmernote Media
August 23, 2019

យោងតាមប្រភពព័ត៌មាន The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Bristol របស់ប្រទេសអង់គ្លេសបាននឹងកំពុងធ្វើការស្រាវជ្រាវរបស់គេក្នុងការស្វែងរកវិធីផ្សេងក្នុងការបង្កើតមនុស្សយន្តឲ្យកាន់តែទំនើប និងឆ្លាតវ័យជាងធម្មតា។

គំនិតមួយក្នុងចំណោមនោះគឺជាការបង្កើតរ៉ូបូតរូបរាងមនុស្សថ្មីមួយប្រភេទបច្ចេកវិទ្យាលើសពីរ៉ូបូតធម្មតាគឺមានសមត្ថភាពពិសេសក្នុងការសម្រេចចិត្តដោយខ្លួនឯង។ គំនិតដ៏អស្ចារ្យនេះត្រូវបានសាកលវិទ្យាល័យ Bristol អះអាងថា ធ្វើឡើងក្នុងគោលបំណងសម្រាប់ពេលអនាគតដោយមនុស្សលោកនឹងអាចប្រើប្រាស់ក្រុមមនុស្សយន្តទាំងនោះក្នុងការត្រួតពិនិត្យទៅលើការបំពុលបរិស្ថានលើផែនដី ការបោសសំអាតសារធាតុពុល ការដឹកជញ្ជូនថ្នាំពេទ្យ និងសកម្មភាពជាច្រើនទៀត។

យោងតាមការអះអាងរបស់សាស្ត្រាចារ្យលោក Jonathan Rossiter បានបញ្ជាក់ថា ក្រុមការងារបានឈានទៅដល់កម្រិតមួយការជោគជ័យហើយនៃការបង្កើតរ៉ូបូតម៉ូដែលនេះហើយ ដោយក្នុងនោះកម្មវិធីខួរក្បាលមួយចំនួនរបស់មនុស្សយន្តរ៉ូបូតត្រូវបានធ្វើឡើងរួចរាល់ហើយជឿជាក់ថា ពួកគេនឹងមានការគិតលើសពីមនុស្សយន្តធម្មតារាប់ទាំងពីការទំនាក់ទំនង ការពិចារណា និងអាកប្បកិរិយាផងដែរ៕

អត្ថបទ៖ Lee

Share This Post: