បច្ចេកវិទ្យា

លេចធ្លាយរូបរាងខ្នងក្រោយរបស់ OnePlus 7T និង 7T Pro ដែលមានទម្រង់កាមេរ៉ាប្លែកជាងមុន

BY
Khmernote Media
August 23, 2019

រំលឹកវិញកាលពីខែធ្នូកន្លងរូបភាពជាច្រើនសន្លឹកនៃទូរស័ព្ទម៉ូដេលថ្មីរបស់ OnePlus ត្រូវបានលេចធ្លាយតាមបណ្តាញអ៊ិនធឺណេត ហើយវាបានធ្វើឲ្យគ្រប់គ្នាគិតថា វាគឺជា OnePlus 7 ប៉ុន្តែក្រោយមកត្រូវបានគេអះអាងថា វាមិនមែនការពិតឡើយ។

ប៉ុន្តែមកដល់ថ្ងៃសុក្រ ទី២៣ ខែសីហានេះ មានការលើកឡើងសាជាថ្មី និងរូបរាងដំណាក់កាលដំបូងរបស់ OnePlus 7T និង 7T Pro ដែលត្រូវបានចេញផ្សាយដោយ The PhoneArena។ រូបភាពសខ្មៅ៣សន្លឹកនៅផ្នែកខាងក្រោយត្រូវបានគេអះអាងថា ជាក់ស្តែង OnePlus នៅកំពុងធ្វើការងារលើរូបរាងថ្មីម៉ូដេលចុងក្រោយនេះនៅឡើយ។

ប្រភពដដែលបានសរសេរទៀតថា រូបរាងក្រោយនេះមើលទៅមានទំហំប៉ុនទៅនឹងម៉ូដេលចុងក្រោយបច្ចុប្បន្ននេះដដែល ប៉ុន្តែបើសង្កេតមើលឲ្យច្បាស់យើងនឹងឃើញមានចំណុចខុសគ្នាតូចៗមួយចំនួនជាពិសេសកាម៉េរា។ OnePlus 7T និង 7T Pro នឹងមានការ update កម្លាំងម៉ាស៊ីនខ្លាំងជាងមុនដូចជាការប្រើប្រាស់ chip ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Qualcomm គឺ Snapdragon 855 Plus ឯទំហំ RAM និងទំហំផ្ទុកទិន្នន័យមានចំនួនច្រើនជាងម៉ូដេលបច្ចុប្បន្នផងដែរ៕

អត្ថបទ៖ Lee

Share This Post: