ខ្មែរណូត

ស្វែងរក

  • រថយន្ត

    Toyota ឈប់ផលិតរថយន្ត Land Cruiser ទៀតហើយនៅឆ្នាំ២០២២

    BY Khmernote Media August 23, 2019
    Toyota ឈប់ផលិតរថយន្ត Land Cruiser ទៀតហើយនៅឆ្នាំ២០២២

    កាលពីថ្ងៃពុធលោក Jonny Lieberman ដែលជានាយករបស់ទស្សនាវដ្តីរថយន្ត Motor Trend បានរាយការណ៍នៅលើបណ្តាញសង្គម Instagram ថា ក្រុមហ៊ុន Toyota គ្រោងនឹងបញ្ឈប់ផលិតម៉ូដែល Land Cruiser នៅឆ្នាំ២០២២។ ចំណែកខាងក្រុមហ៊ុន Toyota មិនបានបញ្ជាក់ ឬបដិសេធនឹងការអះអាងនេះឡើយ ប៉ុន្តែច្បាស់ណាស់ថា អ្នកគាំទ្រម៉ូដែលនេះនឹងមិនសប្បាយចិត្តនោះទេ។ ជាក់ស្ដែងដូចជាម៉ូដែល J200 Series វាបានចាប់ផ្តើមផលិតតាំងតែ ឆ្នាំ២០០៧ ប៉ុន្តែទើបតែមានការកែប្រែម្ដង កាលពីឆ្នាំ២០១៦ ដូច្នេះមានន័យថា ម៉ាស៊ីនរបស់វាមិនសូវជាទាន់សម័យកាលដូចគេទេ ហើយការដកខ្លួនចេញរបស់ Land Cruiser វាជាការជ្រើសរើសដ៏ត្រឹមត្រូវសម្រាប់ TOYOTA ។

    ការពិតទៅ Land Cruiser នៅតែសាកសមសម្រាប់ការជិះនៅក្នុងផ្លូវពិបាក (OFF-ROAD) ប៉ុន្តែបើយើងក្រឡេកមើលទីផ្សារសព្វថ្ងៃនេះវិញ តម្លៃខ្ទង់ ១០០,០០០ ដុល្លារអាមេរិក របស់វា គឹពិតជាថ្លៃជ្រុលបន្ដិចហើយ ខណៈដែលវាជាម៉ូដែលចាស់វស្សាបែបនេះ។ ស្របពេលដែលមានបញ្ហាសេដ្ឋកិច្ចលក់មិនសូវបានច្រើនដូចមុន ក៏ដូចជាកង្វល់អំពីការប្រែប្រួលអាកាសធាតុសព្វថ្ងៃនេះ និងកត្តាផ្សេងៗទៀត បានជម្រុញឱ្យ Land Cruiser ត្រូវបញ្ឈប់ ខណៈ TOYOTA ខិតខំបង្កើតផលិតកម្មឱ្យ Lexus បន្ថែមវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក Jonny Lieberman មិនសប្បាយចិត្តសម្រាប់ការសម្រេចនេះទេ ដោយគាត់និយាយថា TOYOTA មិនគួរបញ្ចប់ម៉ូដែលអាយុកាលជិត ៧០ឆ្នាំ មួយនេះយ៉ាងប្រញាប់បែបនេះទេ៕

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay