ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លុតចិត្តណាស់! រថយន្តធុនធំ បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះនឹងម៉ូតូបណ្តាលឲ្យស្លាប់ក្មេងប្រុស ០២នាក់ នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់

    BY Khmernote Media August 23, 2019
    ស្លុតចិត្តណាស់! រថយន្តធុនធំ បង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះនឹងម៉ូតូបណ្តាលឲ្យស្លាប់ក្មេងប្រុស ០២នាក់ នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់

    ក្រុងព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូនៅជិតវេទិកាវិមានឯករាជ្យដែលមណ្តាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែងនិង៣នាក់ទៀតរងរបួសធ្ងន់នៅថ្ងៃទី​២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ថ្ងៃត្រង់។ របាយការណ៍ពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខ ព្រះសីហនុ3A-2331 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចបាត់ពីកន្លែងកើតហេតុ )ជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិច

    លុះមកដល់ចំណុចខាងលើ រថយន្តបានផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE គ្មានផ្លាកលេខ ជិះគ្នាចំនួន ០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានស្ត្រីជំទង់ម្នាក់ជាអ្នកបើកបរ ដែលត្រូវជាបងស្រីក្មេងៗទាំងអស់នោះ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ក្មេងប្រុស ០២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់០៣នាក់ បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ជនរងគ្រោះជាអ្នករស់នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ វត្ថុតាងរថយន្ត ០១គ្រឿង និង ម៉ូតូ ០១គ្រឿង សមត្ថកិច្ចជំនាញយកមករក្សារទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay