ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្លៀងធ្លាក់ខ្លាំងនៅខេត្តស៊ីឈួន បានធ្វើឱ្យមានទឹកជំនន់ និងលំហូរភក់ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១០នាក់ និង ៣០,០០០នាក់​ត្រូវជម្លៀសចេញ

    BY autoadmin August 23, 2019
    ភ្លៀងធ្លាក់ខ្លាំងនៅខេត្តស៊ីឈួន បានធ្វើឱ្យមានទឹកជំនន់ និងលំហូរភក់ធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១០នាក់ និង ៣០,០០០នាក់​ត្រូវជម្លៀសចេញ

    យ៉ាងហោចណាស់មានមនុស្ស ១០នាក់បានស្លាប់ និងជាង ២០នាក់ កំពុងតែបាត់ខ្លួននៅឡើយ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់ និងលំហូរភក់ នៅក្នុងខេត្តស៊ីឈួន កាលពីថ្ងៃអង្គារ។ ការខូចខាតធ្ងន់ធ្ងរបំផុតបានកើតឡើងនៅក្នុងស្រុក Wenchuan ដែលជាចំណុចធ្លាប់មានការរញ្ជួយដី ឆ្នាំ២០០៨ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់។ រូបថតពីកន្លែងកើតហេតុបង្ហាញឱ្យឃើញផ្ទះ និងស្ពាន ត្រូវខូចខាតដោយសារទឹកជំនន់នេះ។

    នៅក្នុងស្រុក Dayi ដែលនៅក្បែរនោះ មានមន្ដ្រីប៉ូលីស ២នាក់ ត្រូវបានទឹកជំនន់បោកនាំយកទៅ ហើយម្នាក់ត្រូវស្លាប់ ខណៈម្នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ។ ក្រុមមន្ត្រីនៅ Wenchuan ក៏បានជម្លៀសមនុស្សជាង ៣០,០០០នាក់ រួមទាំងអ្នកទេសចរជាច្រើន ទៅកាន់ទីសុវត្ថិភាព។ ទឹកជំនន់បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងខ្សែទូរស័ព្ទនៅក្នុងភូមិជាច្រើន។ លោកអ្នកអាចមើលរូបភាព និងវីដេអូអំពីទឹកជំនន់ខាងក្រោមនេះ៖

    អត្ថបទ៖ លីដា

    Share This Post: