ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងត្បូងជូនដំណឹងដល់ជប៉ុន អំពីការបញ្ចប់នៃកិច្ចព្រមព្រៀងស៊ើបការណ៍សម្ងាត់រវាងប្រទេសទាំងពីរ

    BY autoadmin August 23, 2019
    កូរ៉េខាងត្បូងជូនដំណឹងដល់ជប៉ុន អំពីការបញ្ចប់នៃកិច្ចព្រមព្រៀងស៊ើបការណ៍សម្ងាត់រវាងប្រទេសទាំងពីរ

    កូរ៉េខាងត្បូងបានជូនដំណឹងជាផ្លូវការដល់ប្រទេសជប៉ុន អំពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ “កតិកាសញ្ញា” ការស៊ើបការណ៍សម្ងាត់ រវាងប្រទេសទាំងពីរ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយនៃប្រទេសកូរ៉េខាងត្បូងលោក Cho Sei-young បានពាំនាំសេចក្តីសម្រេចចិត្តនេះ ទៅកាន់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងសេអ៊ូល លោក Yasumasa Nagamine កាលពីថ្ងៃសុក្រ។

    ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងដកហូតកតិកាសញ្ញាចែករំលែកព័ត៌មានចារកម្មជាមួយប្រទេសជប៉ុន ដែលគេហៅថាកិច្ចព្រមព្រៀងសន្តិសុខព័ត៌មានយោធា (GSOMIA) ដែលកាន់តែធ្វើឱ្យទំនាក់ទំនងកាន់តែតានតឹងថែមទៀត ចំពេលប្រទេសទាំងពីរកំពុងមានជម្លោះ រឿងប្រជាជនកូរ៉េត្រូវគេបង្ខំឱ្យធ្វើការ ក្នុងអំឡុងពេលដែលជប៉ុនកាន់កាប់ប្រទេសនេះក្នុងសម័យសង្គ្រាម៕

    អត្ថបទ៖ លីដា

    Share This Post: