ស្មាតហ្វូនបត់ Huawei Mate X នឹងប្រើប្រាស់បន្ទះឈីបស៊េរីថ្មី Kirin 990
- August 23, 2019
យោងតាមសារព័ត៌មាន The TechRadar ចេញផ្សាយនៅថ្ងៃសុក្រ ទី២៣ ខែសីហានេះបានឲ្យដឹងថា បន្ទះឈីបថ្មីបំផុត ដែលផលិតឡើងដោយក្រុមហ៊ុន Huawei មានឈ្មោះថា Kirin 990 នឹងអាចបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនយក្សចិននេះផងដែរ។
The TechRadar ដដែលបានសរសេរទៀតថា ខ្លួនបានតាមដានការងារនេះជាយូរមកហើយព្រមទាំងបានទទួលបានព័ត៌មានមួយចំនួនផងដែរពេលមានវត្តមាននៅក្នុងទីក្រុងញូវយ៉កថា ម៉ូដេលថ្មីបំផុតរបស់ Huawei Mate X ដែលអាចបត់បាននឹងបង្ហាញខ្លួនដោយបំពាក់ជាមួយនឹង Kirin 990 នេះជាមិនខាន។
ការអះអាងដែលត្រូវបានធ្វើឡើងដោយប្រធានក្រុមហ៊ុនប្រចាំតំបន់ផ្នែកការងារអថិតិជនលោក Yanmin Wang មកកាន់ក្រុមការងាររបស់ TechRadar ថា Kirin 990 នឹងបង្ហាញខ្លួនដំបូងជាមួយនឹងទូរស័ព្ទម៉ូដែលបត់បានដំបូងបង្អស់របស់ក្រុមហ៊ុនដែរគឺ Huawei Mate X។
គួរបញ្ជាក់ថា បន្ទះឈីប Kirin 990 នេះគឺជាម៉ូដេលថ្មីចុងក្រោយបន្ទាប់ពីបន្ទះឈីប Kirin 980 ដែលវាសមត្ថភាពអាចឲ្យស្មាតហ្វូនថតវិដេអូបានទំហំល្អជាងគឺ 4K 60 fps ឬ 3840×2160៕


អត្ថបទ៖ Lee
- Share This Post:






