បច្ចេកវិទ្យា

Galaxy A30s និង A50s ស្មាតហ្វូនធន់កណ្តាលស៊េរីថ្មីរបស់ Samsung ទើបតែបង្ហាញខ្លួនន

BY
Khmernote Media
August 23, 2019

កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ម្សិលមិញ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការអំពីវត្តមានរបស់ទូរស័ព្ទម៉ូដែល Galaxy A30s និង Galaxy A50s របស់ខ្លួន ប៉ុន្តែពាក់ព័ន្ធទៅនឹងតម្លៃវិញគឺមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។

ថ្ងៃសុក្រនេះក្រុមហ៊ុន Samsung ប្រចាំនៅប្រទេសអាល្លឺម៉ង់បានធ្វើសេចក្តីថ្លែងការប្រកាសប្រាប់អំពីតម្លៃរបស់ម៉ូដេល Galaxy A30s ដែលជឿជាក់ថា អាចមានតម្លៃប្រមាណជា ២៧៩ផោនក្នុងមួយគ្រឿង តែសម្រាប់តែទីផ្សារអាល្លឺម៉ង់ប៉ុណ្ណោះ ហើយ Galaxy A50s នៅមិនទាន់ត្រូវបានដាក់លក់ក្នុងទីផ្សារអាល្លឺម៉ង់នោះទេ។

Galaxy A30s ត្រូវបាន update បន្ថែមពីម៉ូដែលចាស់ Galaxy A30 ដែលទើបតែបានប្រកាសដាក់លក់កាលពីដើមឆ្នាំ។ Galaxy A30s មកជាមួយនឹងកាម៉េរាខាងក្រោយចំនួន៣គ្រាប់ ដែលក្នុងនោះ២គ្រាប់ដូចទៅនឹងម៉ូដេល Galaxy A30។ ទំហំផ្ទុកឯកសារធំជាងមុនដល់ទៅ 128GB ខណៈដែលGalaxy A30 មានទំហំផ្ទុកទិន្នន័យធំបំផុតត្រឹមតែ 64GB ប៉ុណ្ណោះ៕

អត្ថបទ៖ Lee

Share This Post: