អគារកម្ពស់៦ជាន់ ដែលរងការឆាបឆេះ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី បានរលំហើយ
ភ្នំពេញ៖ អគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល រហូតមកទាល់ពេលនេះមិនទាន់ពន្លត់និងគ្រប់គ្រងស្ថានការណ៍បានទេ ហើយក៏កំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ហើយនៅវេលាម៉ោងប្រមាណជា៥ អគារ៦ជាន់នោះក៏បានរលំប៉ុន្តែក៏មិនមានអ្នករងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ខណៈនេះអគ្គិភ័យក៏កំពុងតែរាលដាលជាបន្តដល់អគារផ្សេងទៀត ហើយពេលនេះក៏មានស្នាមប្រេះ ហើយកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងសកម្មបំផុត។ ក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ព្រមទាំងជម្លៀសប្រជាពលរដ្ឋចេញទីតាំងកើតហេតុ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕





រូបភាព៖ Freshnews/Eat Jin