រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញគម្រោងស្ពានអាកាសថ្មើរជើងយ៉ាងស្រស់ស្អាត ២កន្លែងនៅកណ្តាលក្រុងភ្នំពេញ
- August 24, 2019
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អំពីគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែងនៅក្នុងរាជធានីភ្នំពេញ ដើម្បសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់តំបន់នោះប្រកបដោយសុវត្ថិភាព និងដើម្បីសណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា គម្រោងទីមួយមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទីពីរមានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងលិចផ្សារដើមគ។ យើងនៅមិនទាន់ដឹងច្បាស់ថា តើគម្រោងនេះនឹងចាប់ផ្តើមការសាងសង់នៅពេល និងចំណាយថវិការអស់ប៉ុន្មាននោះទេ?

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






