តាចាស់ម្នាក់បិះត្រូវក្មេងជំទង់ពីរនាក់វាយ ខណៈពេលគាត់ព្យាយាមលូកលាន់ក្មេងស្រីវ័យ១០ឆ្នាំ
ប្រទេសចិន ៖ ការធ្វើបាបរឺរំលោភបំពានលើកុមារតែងតែកើតឡើងជារឿយៗតាមរូបភាពនិងបែបផែនខុសៗពីគ្នា បើទោះបីជាមានការរឹតបន្តេងរឺដាក់ទោសទាន់យ៉ាងណាក៏ដោយ។ ប្រភពព័ត៌មានបានចុះផ្សាយករណីមួយដែលកំពុងកក្រើកពេញបណ្តាញសង្គម ក្រោយពីក្មេងជំទង់២នាក់ព្យាយាមជួយសង្រ្គោះក្មេងស្រី១០ឆ្នាំចេញពីតាចាស់ម្នាក់ដែលកំពុងបំពានផ្លូវភេទនាង។ រឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងនៅជិតផ្សារ Xiawan ទីក្រុង Zhuhai ខេត្ត Guangdong ក្មេងស្រីម្នាក់នេះបានព្យាយាមស្រែកអោយអ្នកក្បែរនោះជួយដែរ។ បើតាមសាក្សីនៅទីនោះបានប្រាប់អោយដឹងថាតាចាស់នោះបានចាប់នាងទៅដាក់លើភ្លៅរបស់ខ្លួន ហើយរាវស្ទាប់ពេញរាងកាយរបស់នាង។

ជាសំណាងក្មេងវិទ្យាល័យ២នាក់បានដើរកាត់ពីនោះហើយក៏បានប្រទះឃើញក្មេងស្រីនោះប្រឹងរើខ្លួនចេញពីបុរសចំណាស់ដែលកំពុងប៉ះពាល់រាងកាយនាងនោះ។ ពួកគេបានប្រញាល់ចូលទៅជួយទាញនាងចេញពីបុរសចំណាស់ម្នាក់នោះ តែសម្តីរបស់សិស្សសាលាទាំងពីរនោះបានប្រាប់ថាគេសឹងតែវាយគ្នាជាមួយគាត់ទៅហើយតែត្រូវមនុស្សម្នាជាច្រើនរារាំងទាន់។ បុរសចំណាស់នេះត្រូវបានគេស្គាល់ថាមានឈ្មោះ Hu វ័យ៧៥ឆ្នាំ គាត់តែងតែរំលោភបំពានរាងកាយរបស់ក្មេងប្រុសស្រីដែលឆ្លងកាត់ទីនោះ។ ពេលនេះប៉ូលិសក្នុងតំបន់បានធ្វើការឃាត់ខ្លួនគាត់ទុក ដោយចាប់សង្ស័យលើករណីរំលោភផ្លូវភេទ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ nextshark