ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគិ្គភ័យឆាបឆេះដ៏អាក្រក់មិនធ្លាប់មានពីមុនមក ប្រើប្រាស់រថយន្ត​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​៤៥​គ្រឿង​ និង​ប្រើប្រាស់​ទឹក​ ៣២៧​ឡាន​ សមត្ថកិច្ចសន្និដ្ឋានថាមូលហេតុមកពីឆ្លងចរន្តអគ្គិសនី

    BY Khmernote Media August 24, 2019
    អគិ្គភ័យឆាបឆេះដ៏អាក្រក់មិនធ្លាប់មានពីមុនមក ប្រើប្រាស់រថយន្ត​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​៤៥​គ្រឿង​ និង​ប្រើប្រាស់​ទឹក​ ៣២៧​ឡាន​ សមត្ថកិច្ចសន្និដ្ឋានថាមូលហេតុមកពីឆ្លងចរន្តអគ្គិសនី

    ភ្នំពេញ៖ អគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល​ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល ម្សិលមិញ រហូតដល់ម៉ោង ៥ទៀបភ្លឺ ​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​ អគ្គិភ័យ​នេះ​ បាន​សម្រេច​ហើយ​ តែ​ចំពោះ​អគារ​កម្ពស់​៤​ជាន់​អាចនឹង​រំលំ​អគារ​ ហើយពេលនេះសមត្ថកិច្ចកំពុងតែរកមធ្យោបាយក្នុងការវាយកម្ទេទអគារនោះចោល។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការឆាបឆេះដ៏អាក្រក់នេះបណ្តាលមកពីមូលហេតុ ​ឆ្លង​ចរន្តអគ្គិសនី។

    យោងតាមរបាយការណ៍ដែលបានចុះផ្សាយនៅលើគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការ​ឆាបឆេះ​នេះ​ បណ្តាល​ឲ្យ​ខូចខាត​ ឆេះ​រោង​សិប្បកម្ម​ផលិត​ពូក​គេង​ សង់​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​X២០០​ម៉ែត្រ​ កំពស់​៤​ជាន់​ អស់ទាំង​ស្រុង​ រួម​ទាំង​ឆេះ​ឧបករណ៍​សម្ភារ​បម្រើ​ឲ្យ​ការ​ផលិត​ពូក​មាន​ដូច​ជា​ឆេះ​ម៉ាស៊ីនដេរ​ចំនួន​១៨​គ្រឿង​,​ ឆេះ​ម៉ាស៊ីន​ កាត់​ពូក​ចំនួន​៧​គ្រឿង​,​ ឆេះ​ម៉ាស៊ីន​ជាក់​ពូក​ចំនួន​១​គ្រឿង​ និង​ពុំ​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែរ​ខាង​ឡើយ​។​

    ករណីនេះបានប្រើប្រាស់រថយន្ត​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​៤៥​គ្រឿង​ និង​ប្រើប្រាស់​ទឹក​ ៣២៧​ឡាន រួមមាន រថយន្ត​កា​រិ​.​អគ្គិភ័យ​:​ ចំនួន​២៣​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​១៥៧​ឡាន​ ស្មើនឹង​ ៧៣០​ម៉ែត្រគូប​,​ រថយន្ត​ជំនួយ​ :​ រថយន្ត​អគ្គិភ័យ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១០​ឡាន​ ស្មើនឹង​ ៤០​ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចំនួន​ ០៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣៥​ឡាន​ ស្មើនឹង​១៦៨​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ OCIC​ ជ្រោយចង្វារ​ ចំនួន​ ០៦​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣៦​ឡាន​ ស្មើនឹង​ ៤១០​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ OCIC​កោះ​ពេជ្រ​ ចំនួន​៥​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ៣០​ឡាន​ ស្មើនឹង​ ១៤៤​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា​ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ១២​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​បុរី​ប៉េង​ហួត​ ចំនួន​ ០១​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ០២​ឡាន​ ស្មើនឹង​ ០៨​ ម៉ែត្រគូប​,​ រថយន្ត​អគ្គិភ័យ​ ង​៧០​ ចំនួន​ ០២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ ១០​ឡាន​ ស្មើនឹង​ ៤០​ ម៉ែត្រគូប​៕

    រូបភាព និងប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ/Eat Jin

    Share This Post:
    MPO4D jitutoto mpo4d Mpoplay