ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃផ្សៃណាស់! ខ្លួនជាស្រីតែបែរជាដាច់ចិត្តសម្លាប់សត្វឆ្មាអនាថារហូតដល់ទៅ២៧ក្បាល ដោយមិនញញើតដៃ

    BY autoadmin August 24, 2019
    ព្រៃផ្សៃណាស់! ខ្លួនជាស្រីតែបែរជាដាច់ចិត្តសម្លាប់សត្វឆ្មាអនាថារហូតដល់ទៅ២៧ក្បាល ដោយមិនញញើតដៃ

    ថៃ៖ កាសែត Khao Sod បានរាយការណ៍ថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឌីជេស្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់សត្វឆ្មាអនាថាចំនួន ២៧ក្បាល នៅឯផ្ទះរបស់នាង ក្នុងក្រុងថុនបូរី ប្រទេសថៃ។ យោងតាមការស៊ើបអង្កេតរបស់ប៉ូលីសបានឱ្យដឹងថា ឌីជេម្នាក់នោះមានឈ្មោះថា Wararat Krasae ដែលគេហៅក្រៅថា ឌីជេ Sun បាននាំយកសត្វឆ្មាដែលអនាថារស់នៅតាមផ្លូវ ចូលទៅក្នុងផ្ទះរបស់នាង មុនពេលនាងសម្លាប់ពួកវា។

    ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងជាច្រើន ពីក្រុមអ្នកស្រឡាញ់សត្វឆ្មាមួយក្រុម ដែលបានអះអាងថា ជនសង្ស័យបានសម្លាប់សត្វឆ្មាចំនួន ២៧ក្បាល និងបានបង្ហោះវីដេអូឃ្លីបជាថ្នូរដូរយករូបិយប័ណ្ណអេឡិចត្រូនិក bitcoin ។ យ៉ាងណាមិញមិនទាន់មានព័ត៌មានលម្អិត ចំពោះមូលហេតុដែលនាងដាច់ចិត្តសម្លាប់កូនឆ្មាទាំងនោះនៅឡើយទេ៕

    អត្ថបទ៖ លីដា

    Share This Post: