បច្ចេកវិទ្យា

លេចធ្លាយរូបរាង Reno 2Z មានកាមេរ៉ាក្រោយរហូតដល់ទៅ៤គ្រាប់

BY
Khmernote Media
August 24, 2019

ច្បាស់លាស់ហើយព្រឹត្តិការណ៍ ដែល Oppo នឹងប្រកាសពីវត្តមានរបស់ទូរស័ព្ទ Reno2 នាថ្ងៃទី២៨ ខែសីហាខាងមុខនេះ ប៉ុន្តែក្នុងពេលប៉ុន្មានថ្ងៃនេះ យើងអាចនឹងឃើញមានវត្តមានម៉ូដែលមួយចំនួនផ្សេងទៀតផងដែរ។

ជាក់ស្តែងដូចជាថ្ងៃសុក្រ ទី២៣ ខែសីហាម្សិលមិញជាដើម ម៉ូដែល Reno A ដែលបានត្រូវបានលេចធ្លាយរូបរាង និងសមត្ថភាពរបស់វានៅលើវេបសាយ The Gsmarena។ ចំណែកឯថ្ងៃនេះនៅលើវេបសាយដដែលក៏បានធ្វើការបង្ហាញនូវរូបភាពផ្សេងទៀតនៃម៉ូដែល Reno 2Z ដែលវាគឺជារូបរាងលេចធ្លាយជាលើកដំបូងនៃម៉ូដែលមួយនេះ។

ប្រភពដដែលនេះបានសរសេរទៀតថា Reno 2Z គឺជាម៉ូដែលបន្ទាប់នៃ Reno Z ដែលទើបតែត្រូវបានក្រុមហ៊ុនដាក់លក់ជាផ្លូវការកាលពីខែមិថុនាកន្លងទៅនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតពីសមត្ថភាពរបស់វានោះគឺ Reno 2Z មានអេក្រង់លាតពេញ មិនមានក្បាលឆក ទំហំ 6.53-inch ប្រភេទ Full HD+ AMOLED មានទំហំ RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB។ អ្វីដែលពិសេសនោះគឺស្មាតហ្វូននេះមានកាមេរ៉ាក្រោយរហូតដល់ទៅ៤គ្រាប់ និងមានកាមេរ៉ាមុខបង្កប់ក្នុងតួខ្លួនថែមទៀតផង៕

អត្ថបទ៖ LEE

Share This Post: