ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អបអរសាទរ! សិស្សកម្ពុជា៤រូប ទទួលបានពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកបច្ចេកវិទ្យា e-ICON លើកទី៩ នៅ​សាធារណរដ្ឋកូរ៉េ

    BY Khmernote Media August 24, 2019
    អបអរសាទរ! សិស្សកម្ពុជា៤រូប ទទួលបានពានរង្វាន់ពីកម្មវិធីប្រកួតប្រជែងអន្តរជាតិផ្នែកបច្ចេកវិទ្យា e-ICON លើកទី៩ នៅ​សាធារណរដ្ឋកូរ៉េ

    សាធារណរដ្ឋកូរ៉េ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​បញ្ជូន​គ្រូ​ដឹកនាំ​០១រូប និង​សិស្ស​ចំនួន​០៤រូប ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​ស្ដីពី 9the-Learning International Contest of Outstanding NewAges (e-ICON) ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្នុងអំឡុងនៃកម្មវិធីនេះ សិស្សកម្ពុជា ត្រូវបានបែងចែកជាពីរក្រុមផ្សេងៗគ្នា ដោយ​ក្រុម​នីមួយៗ មាន​ការ​ចូលរួម​ពី​សមាជិក​ដែល​សិស្ស​មក​ពី​បណ្ដាប្រទេសផ្សេងៗគ្នា សហការធ្វើការរួមគ្នា ក្នុងការអភិវឌ្ឍកម្មវិធីទូរស័ព្ទ នៅក្នុងយុគសម័យសកលភាវូបនីយកម្ម និង​ឌីជីថលចូលរួមចំណែក​សម្រេចឲ្យបានការអភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

    ជាលទ្ធផលក្រុមដែលបានសិស្សកម្ពុជាទាំង០២ក្រុម ទទួលបានជ័យលាភីលេខ២ និង​ពានរង្វាន់ Navigator Award មានដូចជា ១.យុវសិស្ស អ៊ឹង អៀវហ៊ាង សិស្ស វិទ្យាល័យព្រះស៊ីសុវត្ថិ (សាលារៀនជំនាន់ថ្មី) , ២.យុវសិស្ស សេក សុខម៉ារ៉ាលីន សិស្ស វិទ្យាល័យព្រះយុគន្ធរ (កម្មវិធីE2STEMEducation) ៣.យុវសិស្ស យ៉ាំ លួយសួង សិស្ស វិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង និង ៤.យុវសិស្ស អ៊ុ មរកតបុប្ផា សិស្ស សាលារៀន Liger៕

    ប្រភព៖ ក្រសួងអប់រំយុវជន និងកីឡា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay