រថយន្ត

Lexus នឹងបញ្ឈប់ផលិតម៉ូដែល GS 300 នៅឆ្នាំ២០២០ នេះហើយ

BY
autoadmin
August 24, 2019

អ្នកនាំពាក្យបានបញ្ជាក់ថា Lexus នឹងបញ្ឈប់ម៉ូដែល GS 300 សម្រាប់ស៊េរី ឆ្នាំ២០២០ ។ ហើយរថយន្តនេះគឺជាម៉ូដែល ដែលមានតំលៃសមរម្យបំផុតនៅក្នុងជួរបន្ទាត់ GS និងជារថយន្តស្ព័រ Sedan ធន់កណ្ដាលផងដែរ។ ការស្លាប់ទៅវិញរបស់វានឹងបន្សល់ទុកតែ GS 350 និង GS F ដែលជាម៉ូដែលតម្លៃថ្លៃរបស់ត្រកូល GS ប៉ុណ្ណោះ។ ចុះហេតុអ្វីបានជា Lexus លែងផលិត GS ដែលមានតម្លៃថោកទៅវិញ? វាមិនចម្លែកទេ ព្រោះចម្លើយនោះគឺថា ដោយសារតែមិនសូវមានអ្នកទិញវា។

យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Lexus លោក Alissa Moceri បានឱ្យដឹងថា៖ “ម៉ូដែល GS 300 មានភាគរយតិចតូចពីការលក់ជួរបន្ទាត់ GS កាលពីឆ្នាំ២០១៨”។ លោកបន្ថែមថា៖ “យើងកំពុងវាយតម្លៃជានិច្ចនូវការលាយបញ្ចូលគ្នា នៃម៉ូដែលទាំងអស់របស់ត្រកូលនេះ” វានឹងគួរឱ្យឆ្ងល់ប្រសិនបើនៅមានអ្នកស្ដាយពីវា។ អ្នកចែកចាយមិនសូវទិញវាទុកក្នុងឃ្លាំងនោះទេ ហើយស្ទើរតែគ្មានអ្នករកទិញវាសូម្បីតែមួយគ្រឿង។ GS មានចំនួនលក់សរុបត្រឹមតែ ៣០៥គ្រឿង ប៉ុណ្ណោះ កាលពីខែកក្កដា ខណៈ ES មានចំនួនជាង ៤,៩០០គ្រឿង។ ដែលនេះបានធ្វើឱ្យវាក្លាយជាម៉ូដែល ដែលលក់បានតិចបំផុត បន្ទាប់ពី Coupe LC តម្លៃ ៩៣,០០០ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា

Share This Post: