បច្ចេកវិទ្យា

បណ្តាញអ៊ិនធឺណេត 5G របស់ Huawei នៅអង់គ្លេសមានអ្នកប្រើច្រើន

BY
Khmernote Media
August 25, 2019

ឥឡូវនេះអ្នករស់នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កំពុងផ្ទុះការកើនឡើងនៃការប្រើប្រាស់អ៊ិនធឺរណែតល្បឿនលឿន 5G នៅតាមគេហដ្ឋានរបស់ពួកគេតាមរយៈឧបករណ៍ router ដែលជាផលិតផលរបស់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei បន្ទាប់ពីការតំឡើងបណ្តាញដ៏សំខាន់មួយតាមរយៈក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តដែលមានឈ្មោះថា Three។

បន្ទាប់ពីការបើកដំណើរការបណ្តាញអ៊ិនធឺរណែត 5G តាមផ្ទះនៅផ្នែកខ្លះនៃទីក្រុងរបស់ចក្រភពអង់គ្លេសអ្នកប្រើប្រាស់អាចទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាតាមរយៈបណ្តាញជំនាន់ចុងក្រោយនៃក្រុមហ៊ុនផលិតស្មាតហ្វូន និងឧបករណ៍តភ្ជាប់អ៊ឺនធឺណេត Huawei 5G CPE Pro Router ។

ក្រុមហ៊ុន Three, Vodafone, និង EE នឹងប្រើឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងបណ្តាញវិទ្យុរបស់ពួកគេសម្រាប់ការតំឡើងប្រព័ន្ធ 5G ទោះបីជាឧបករណ៍របស់ក្រុមហ៊ុន Huawei អាចត្រូវបានហាមឃាត់ពីហេដ្ឋារចនាសម្ព័ន្ធបណ្តាញនៅពេលឆាប់ៗក៏ដោយ ប្រសិនបើរដ្ឋាភិបាលចក្រភពអង់គ្លេសនឹងចូលរួមធ្វើពហិការដឹកនាំដោយអាមេរិក។

ក្នុងពេលដំណាលគ្នានេះក្រុមហ៊ុន O2 កំពុងធ្វើការនៅឡើយជាមួយក្រុមហ៊ុន Ericsson និង Nokia ក្នុងនាមជាដៃគូបច្ចេកវិទ្យាសម្រាប់ការចេញលក់ 5G របស់ខ្លួន៕

អត្ថបទ៖ Lee

Share This Post: