ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់ បើក​រថយន្ដ​​​ទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់

    BY Khmernote Media August 26, 2019
    មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់ បើក​រថយន្ដ​​​ទាំងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់

    ខេត្តព្រះសីហនុ៖ មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ បើក​រថយន្ដ​ល្បាត​មក​បំពេញ​ភារកិច្ច​ក្នុង​ស្ថានភាព​ស្រវឹង​ បង្កគ្រោះថ្នាក់ចរាចរណ៍​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពេញទំហឹង​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ និង​ម្នាក់​ទៀត​រង​របួស។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ២១និង៤០នាទីយប់ ថ្ងៃទី២៥​ ខែសីហា ឆ្នាំ២០១៩ នៅ​ផ្លូវ​ជាតិ​លេខ​៤​ មុខ​រោង​ចក្រ​ក្រោន​ ក្នុង​សង្កាត់​លេខ​១​ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាកើតហេតុខាងលើ អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ​មន្រ្តី​កងរាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានបើករថយន្តជាកម្មសិទ្ធរបស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពី បន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតយប់ ) លុះមកដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1F-0933 ជិះគ្នា ២នាក់ ក្នុងទិសដៅផ្ទុយគ្នា ។

    គ្រោះថ្នាក់នេះបណ្តាលឲ្យ ឈ្មោះ គីម សូលី ស្លាប់នៅនឹងកន្លែងកើតហេតុ សាកសពបានដឹកយករក្សាទុកនៅវត្តឥន្ទញ្ញាណ ( ហៅវត្តក្រោម ) និង ឈ្មោះ តូ សេង រងរបួសធ្ងន់ បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាព ឃ្លាងលើ ។ អ្នកបើកបររថយន្ត បាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (បានធ្វើការត្រួតពិនិត្យជាតិអាកុល រកឃើញមានចំនួន០.៤០mg/l ) ។ រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង សមត្ថកិច្ចជំនាញយកមក​រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay