បច្ចេកវិទ្យា

Sony និង Yamaha ផលិតយានបើកបរដោយខ្លួនឯង សម្រាប់ដាក់បម្រើក្នុងសួនកម្សាន្ដនៅប្រទេសជប៉ុន

BY
autoadmin
August 26, 2019

ការងារនេះគឺជាការពង្រីកគំនិត ដែលត្រូវបានរចនាឡើងសម្រាប់គោលបំណងនៃការកម្សាន្តដូចជា៖ សួនកម្សាន្ត ទីលានវាយកូនហ្គោល និងកន្លែងពាណិជ្ជកម្ម។ កំណែថ្មីនៃរទេះ SC-1 Sociable Cart នឹងមានសមត្ថភាពផ្ទុកមនុស្សប្រាំនាក់ ជំនួសឱ្យមនុស្សបីនាក់ និងមានផាសុកភាពជាងស៊េរីមុនៗ។ ជំនាន់ថ្មីប្រើបានយូរជាងមុន តាមរយៈថ្មដែលអាចដោះដូរបាន និងប្រើសេនស័រចាប់រូបភាពបន្ថែម ដើម្បីកែលម្អការយល់ដឹងអំពីទីតាំង។

ម៉ូនីទ័រទំហំ 49អ៊ីញ កម្រិត 4K នៅផ្នែកខាងក្នុងរបស់វា នឹងផ្តល់នូវការរួមបញ្ចូលគ្នានៃទិដ្ឋភាពជាក់ស្តែងនៃពិភពខាងក្រៅ ខណៈពេលដែលអេក្រង់ទំហំ 45អ៊ីញ កម្រិត 4K នឹងបង្ហាញដល់អ្នកដំណើរឆ្លងកាត់ ជាមួយនឹងការផ្សាយពាណិជ្ជកម្ម និងសម្ភារៈផ្សេងទៀត។ វាថែមទាំងអាចប្រើភាពវៃឆ្លាតសិប្បនិម្មិត (AI) សម្រាប់បង្កើនប្រសិទ្ធិភាព ដោយផ្អែកលើកត្តាដូចជាភេទ និងអាយុ ជាដើម។ ក្រុមហ៊ុនទាំងពីររំពឹងថា យាន/រទេះដោយស្វ័យប្រវត្តិ ដែលមានល្បឿន 19គីឡូម៉ែត្រ/ម៉ោង មួយនេះ នឹងអាចប្រើប្រាស់សម្រាប់សេវាកម្មនៅក្នុងប្រទេសជប៉ុន នៅពេលណាមួយក្នុង ឆ្នាំ២០១៩ នេះ៕

អត្ថបទ៖ លីដា

Share This Post: