ដំណឹងល្អ! ប្រព័ន្ធ 5G ដំបូងបង្អស់លើពិភពលោកត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសអូស្ត្រាលីហើយ
- March 28, 2018
ជាការពិតណាស់ នេះពិតជាដំណឹងល្អមែនដែលថា 5G ត្រូវបានសម្រេចដាក់ឲ្យប្រើប្រាស់ដំបូងបង្អស់ក្នុងប្រទេសអូស្ត្រាលី ដែលគេស្គាល់ថាជាប្រទេសដែលបង្កើតបច្ចេកវិទ្យានេះឡើង។ ដោយឡែក ថ្វីបើប្រព័ន្ធ 5G កាន់តែខិតជិតដល់ការដាក់ឲ្យប្រើប្រាស់ជាសាធារណៈមែន តែយើងនៅមិនទាន់ឃើញមានស្មាតហ្វូន រឺថេបប្លេតណាអាចចាប់យកសេវានេះបាននៅឡើយទេ។

កាលពីពេលថ្មីៗកន្លងទៅនេះ Aussie គឺជាផ្នែកមួយរបស់ក្រុមហ៊ុន Tesla បានតម្លើងទីតាំងសេវា 5G ក្នុង Innovation Centre របស់ក្រុមហ៊ុនផ្ទាល់តែម្ដង ដែលមានទីតាំងនៅឯកំពង់ផែខាងត្បូង លើឆ្នេរសមុទ្រខាងកើត របស់ប្រទេសអូស្ត្រាលី។ ហើយតំបន់នោះក៏ជាទីតាំងសម្រាប់ធ្វើតេស្តសាកល្បងបច្ចេកវិទ្យា 5G ផងដែរ។
តាមរយៈការតម្លើងនេះ ប្រជាជនក្នុងតំបន់ក៏ទទួលបានការប្រើប្រាស់បច្ចេកវិទ្យា 5G នេះដែរតាមរយៈ Wi-Fi ប៉ុន្ដែ ចំពោះល្បឿនគឺមិនលឿនណាស់ណាទេ ពោលគឺដូចគ្នាទៅនឹង 4G ដែរ ព្រោះស្មាតហ្វូនរបស់ពួកគេពុំទាន់អាចចាប់យកសេវានេះបាននៅឡើយទេ។
យោងតាមក្រុមហ៊ុន Tesla បានលើកឡើងថា បណ្ដាញ 5G គឺមានសមត្ថភាពអាចចាប់យកល្បឿនអ៊ីនថឺណេតបានរហូតដល់ទៅជាង 3Gbps ឯណោះ ប៉ុន្ដែប្រជាជនដែលកំពុងប្រើប្រាស់សេវាកម្មនេះ គឺត្រូវបានកំណត់ត្រឹមល្បឿន 100Mbps ប៉ុណ្ណោះ។
Fu
ប្រភព៖ cnet
- Share This Post:






