ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើថ្នាំ Panadol ណាមានចំណុចទាំង ៣ នេះ សុំកុំប្រើឲ្យសោះ ព្រោះវាជាផលិតផលក្លែងក្លាយ

    BY Khmernote Media August 26, 2019
    បើថ្នាំ Panadol ណាមានចំណុចទាំង ៣ នេះ សុំកុំប្រើឲ្យសោះ ព្រោះវាជាផលិតផលក្លែងក្លាយ

    យោងតាមសារព័ត៌មាន WORLDOFBUZZ បានរាយការណ៍ថា ថ្នាំ Panadol (ថ្នាំបំបាត់ឈឺក្បាល) ក្លែងក្លាយកំពុងត្រូវបានគេចែកចាយលក់នៅតាមឱសថស្ថានមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី។ ហើយដើម្បីជួយឲ្យលោកអ្នកអាចដឹងថា ថ្នាំ Panadol ណាក្លែងក្លាយ ឬជាផលិតផលពិតនោះ លោកអ្នកអាចធ្វើការសម្គាល់ដូចខាងក្រោមនេះបាន៖

    ១. ពិនិត្យមើលលេខកូដនៅលើសម្បកថ្នាំ ព្រោះថ្នាំក្លែងក្លាយពុំមានលេខកូដត្រឹមត្រូវតាមស្ដង់ដារលេខកូដផលិតផលរបស់ម៉ាឡេស៊ីឡើយ។

    ២. សរសេរឈ្មោះក្រុមហ៊ុនផលិតខុស។ ឈ្មោះពិតរបស់ក្រុមហ៊ុនគឺ GlaxoSmithKline ខណៈថ្នាំក្លែងក្លាយប្រើឈ្មោះ ClaxoSmithKline។

    ៣. រូបរាងរបស់ថ្នាំមិនមូលល្អនោះទេហើយសាច់ថ្នាំក៏មិនម៉ត់ល្អដែរ ពេលខ្លះមានថ្នេរមិនស្មើគ្នាទៀតផង។ ថ្នាំ Panadol ពិតប្រាកដមានរាងមូលល្អ និងគ្មានស្នាមបែកឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay