បច្ចេកវិទ្យា

ស្មាតហ្វូនស៊េរី Galaxy A90 អាចសាកថ្មល្បឿនលឿនបានដល់ 45W

BY
Khmernote Media
August 27, 2019

បើយោងតាមការចេញផ្សាយដោយគេហទំព័ររបស់ក្រុមហ៊ុន Samsung នៃប្រទេសហុងគ្រីកាលពីពេលថ្មីៗនេះបានឲ្យដឹងថា មុខងារពិសេសសម្រាប់ម៉ូដែលថ្មីត្រៀមប្រកាសចូលទីផ្សារ Galaxy A90 នោះគឺសមត្ថភាពសាកថ្មបានលឿនជាងប្រភេទម៉ូដែលផ្សេងៗ និងក្នុងនោះក៏បំពាក់មកជាមួយនឹងកម្មវិធីភ្ជាប់អ៊ិនធឺណេត 5G ផងដែរ។

ការបង្ហើបប្រាប់នៅលើវេបសាយដដែលនោះបានសង្កត់ធ្ងន់ជាពិសេសទៅលើឆ្នាំងសាក ដែលមានកម្លាំង 45W ប៉ុន្តែបើយើងពិនិត្យមើលអត្ថន័យឲ្យច្បាស់នោះគឺឆ្នាំងសាកកម្លាំង 45W នេះសម្រាប់តែ Galaxy A91 ប៉ុណ្ណោះខណៈដែលGalaxy A90 5G នឹងមកជាមួយនឹងឆ្នាំងសាកប្រភេទ 25W។

គេជឿជាក់ថា ស៊េរី Galaxy A90 នេះនឹងអាចចេញក្នុងពេលឆាប់ៗនេះជាមិនខាន ដោយសារតែកន្លងមកមានព័ត៌មានលំអិតមួយចំនួនអំពីវាហើយផងដែរដូចជាបច្ចេកវិទ្យាកាម៉េរាជាដើម។ កាម៉េរារបស់ Galaxy A90 ជាជំនាន់ថ្មីរបស់ Galaxy A80 មានភាពខុសគ្នាត្រង់ថាមួយមានកាម៉េរាផុសឡើង និងអាចបង្វិលបានខណៈដែលជំនាន់ថ្មីនេះមិនមានឡើយ៕

អត្ថបទ៖ Lee

Share This Post: