ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស្ចារ្យណាស់! អង់គ្លេសកែច្នៃកាកសំណល់ផ្លាស្ទិក មកធ្វើជាកៅស៊ូក្រាលផ្លូវថ្នល់ដែលមានសភាពរឹងមាំ ជាងផ្លូវថ្នល់កៅស៊ូធម្មតា

    BY Khmernote Media August 27, 2019
    អស្ចារ្យណាស់! អង់គ្លេសកែច្នៃកាកសំណល់ផ្លាស្ទិក មកធ្វើជាកៅស៊ូក្រាលផ្លូវថ្នល់ដែលមានសភាពរឹងមាំ ជាងផ្លូវថ្នល់កៅស៊ូធម្មតា

    ចក្រភពអង់គ្លេស៖ ដូចដែលយើងដឹងហើយថាកាកសំណល់ផ្លាស្ទិកគឺជាចំណែកនៃការបំពុលបរិស្ថានដ៏ធំមួយរបស់ពិភពលោក ពីព្រោះតែកាកសំណល់ទាំងនេះគឺមិនងាយនឹងរលាយ ហើយការកែច្នៃសំរាមផ្លាស្ទិកគឺហាក់នៅមានកម្រិតទាបនៅឡើយ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងគួរឲ្យកោតសរសើរនោះគឺ ក្រុមហ៊ុនផលិតថ្នល់កៅស៊ូមួយដែលស្ថិតនៅឯចក្រភពអង់គ្លេសឈ្មោះថា MacRebur គឺជាក្រុមហ៊ុនមួយដែលបានកែច្នៃកាកសំណល់សំរាមផ្លាស្ទិក មកធ្វើជាថ្នល់កៅស៊ូ។

    យោងតាមលោកនាយកគ្រប់គ្រងប្រចាំរោងចក្រកែច្នៃថ្នល់កៅស៊ូផ្លាស្ទិក MacRebur ឈ្មោះថា Toby McCartney បានរៀបរាប់ឲ្យដឹងថា នៅពេលមួយដែលខ្លួនបានចុះទៅធ្វើការងារសប្បុរសធម៌ នៅឯប្រទេសឥណ្ឌាដើម្បីចូលរួមជួយរើសសំរាម នៅកន្លែងចាក់សំរាម។ ការងារធំមួយសម្រាប់ប្រជាជននៅទីនោះគឺបានប្រមូលសំរាមដែលមានប្រយោជន៍ ដើម្បីលក់ទៅឲ្យក្រុមហ៊ុនកែច្នៃ។ សំរាមទាំងនោះត្រូវបានគេកែច្នៃចេញជារបស់ប្រើប្រាស់ជាច្រើនយ៉ាង ដោយការកែច្នៃទាំងនោះភាគច្រើនគឺយកវាទៅរំលាយ។ ពេលត្រលប់មកចក្រភពអង់គ្លេសវិញ លោកបានធ្វើកិច្ចប្រជុំមួយជាមួយមិត្តភក្តិ២នាក់នោះគឺ Nick និង Gordon ហើយពួកគេក៏បានបង្កើតរោងចក្រកែច្នៃកាកសំណល់ផ្លាស្ទិក MacRebur®។ កិច្ចពិភាក្សារបស់ពួកគេបានធ្វើឡើងនិយាយពីការកែច្នៃកាកសំណល់ផ្លាស្ទិកមកធ្វើជារបស់ប្រើប្រាស់មានប្រយោជន៍ ដោយវាគឺជាការបំលែងផ្លាស្ទិកមកធ្វើជាកៅស៊ូដើម្បីក្រាលធ្វើផ្លូវ។

    ក្រោយមកការច្នៃកាកសំណល់ផ្លាស្ទិករបស់ពួកគេ គឺទទួលបានជោគជ័យនឹងទទួលស្គាល់ពីមហាជន ដោយវាមានប្រយោជន៍ជាខ្លាំង ព្រោះមិនត្រឹមតែអាចកាត់បន្ថយកាកសំណល់ផ្លាស្ទិកដែលបំពុលបរិស្ថាននោះទេ ប្រជាជនដែលរស់នៅទីនោះក៏ទទួលបានផ្លូវស្អាតដែលមានភាពជាប់ល្អជាងផ្លូវធ្វើចេញពីកៅស៊ូធម្មតាសម្រាប់ប្រើប្រាស់ផងដែរ។ ព្រោះតែកាកសំណល់ផ្លាស្ទិកវាមានសភាពស្វិតជាប់បានយូរ ដែលជាហេតុធ្វើឲ្យផ្លូវថ្នល់កាន់តែរឹងមាំ និងមានអាយុកាលយូរអង្វែងមិនងាយនិងខូចខាត៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay