ក្មេងស្រី៣ឆ្នាំរងការធ្វើបាបគ្រូបង្រៀនរបស់នាងរហូតក្លាយជាបែបនេះ តែសាលាបែរជាមិនខ្ចីរវល់ដោះស្រាយ
បរទេស ៖ វាជារឿងឈឺចាប់ណាស់សំរាប់ឪពុកម្តាយនៅពេលឃើញតែកូនរបស់ខ្លួនត្រូវគេធ្វើបាប ហើយបែរជាមិនអាចធ្វើអ្វីអ្នកដែលធ្វើបាបកូនខ្លួននោះបាន។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវស្រ្តីជាម្តាយម្នាក់បានបង្ហោះក្នុងបណ្តាញសង្គមសុំយោបល់ពីអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីកូនតូចវ័យ៣ឆ្នាំរបស់នាងត្រូវគ្រូបង្រៀនធ្វើបាប។ តាមសម្តីរបស់ស្រ្តីជាម្តាយបានប្រាប់អោយដឹង នាងបានប្រទះឃើញស្នាមជាំយ៉ាងខ្លាំងមួយនៅលើស្លឹកត្រចៀករបស់កូន។ នាងបានព្យាយាមសាកសួរកូនតូចរបស់ខ្លួនថាស្នាមនោះបណ្តាលមកពីអ្វី នាងមិនឆ្លើយនោះទេតែនាងបានបង្ហាញអាការៈភ័យខ្លាចហើយក៏ស្រែកយំ។

ស្រ្តីជាម្តាយក៏សម្រេចចិត្តនាំកូនទៅមន្ទីពេទ្យពិនិត្យ គ្រូពេទ្យបានប្រាប់ថានេះជារបួសដែលកើតឡើងដោយចេតនា មិនមានជាស្នាមប៉ះរឺសត្វល្អិតខាំនោះទេ។ នាងចាប់ផ្តើមសង្ស័យថាជាគ្រូបង្រៀនផ្ទាល់របស់កូននាងព្រោះ ក្មេងតូចនេះតែងតែសុបន្តិអាក្រក់ហលយស្រែកហៅឈ្មោះរបស់អ្នកគ្រូម្នាក់នេះរហូត។ ស្រ្តីជាម្តាយបានប្រាប់ទៅនាយកសាលា តែគេមិនមានការអើពើរជាមួយនឹងនាងនោះទេ នាងបានប្តឹងទៅកាន់ប៉ូលិសទៀត តែប៉ូលិសប្រាប់ថានឹងដោះស្រាយនៅពេលកូនស្រីនាងមានស្មារតីល្អជាងនេះ។ នាងពិបាកចិត្តខ្លាំងណាស់នៅពេលឃើញកូនស្រីក្នុងសភាពបែបនេះ នាងបានសុំការណែនាំពីប្រើប្រាស់បណ្តាញសង្គមព្រោះនាងពិតជាមិនដឹងគួរធ្វើយ៉ាងណាទៀតឡើយ៕



អត្ថបទ ៖ Mali
ប្រភព ៖ thecoverage