ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទៀតហើយនៅផ្លូវជាតិលេខ៤ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង តៃកុងឡានទាំង២រងរបួសបាក់ជើង

    BY Khmernote Media August 28, 2019
    ទៀតហើយនៅផ្លូវជាតិលេខ៤  រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង តៃកុងឡានទាំង២រងរបួសបាក់ជើង

    ខេត្តព្រះសីហនុ៖ រថយន្ត២គ្រឿងបុកប៉ះគ្នា វេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៩​ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​លេខ​ ១០៨-១០៩​ ស្ថិតក្នុងភូមិស្ទឹងច្រាល​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

    សមត្ថកិច្ចមូលដ្ឋានប្រាប់ថា រថយន្តទី១ ជារថយន្តកូរ៉េ​ ពណ៌ទឹកប៊ិចចាស់​ ស្លាកលេខ​ភ្នំពេញ​ 3A-​ 6631​ ជិះគ្នា០៣នាក់​ អ្នកបេីកបរនិងអ្នករួមដំណេីរមានឈ្មោះ ១.ឈ្មោះ​ ចក់​ ភេទប្រុស​ អាយុ២២ឆ្នាំ​ រងរបួសបាក់ជេីងឆ្វេង​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ (អ្នក​បេីកបរ) , ២.ឈ្មោះ​ សែ​ សំអូន​ អាយុ៣៤ឆ្នាំ​ ភេទប្រុស​ រងរបួសស្រាល​ មានទីលំនៅស្រុកអង្គស្នួល​ ខេត្តកណ្តាល​ , ៣.ឈ្មោះ​ ជឿន​ សុខពៅ​ អាយុ១៧ឆ្នាំ​ ភេទប្រុសរងរបួសស្រាល​ មានទីលំនៅភូមិទ្រាល​ សង្កាត់ស្វាយដង្គុំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

    ចំណែករថយន្តទី២ជារថយន្តកូរ៉េដូចគ្នា ពណ៌ស ស្លាកលេខ​ភ្នំពេញ 3B- 7801​ បេីកបរដោយឈ្មោះ អូន​ សម្ភស្ស​ ភេទប្រុស​ អាយុ២៥ឆ្នាំ​ រងរបួសបាក់ជេីងឆ្វេង មានទីលំនៅភូមិជលា​ ឃុំជលា​ ស្រុកបាធាយ ខេត្តកំពង់ចាម​ ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​ ចំណែករថយន្តទាំង០២គ្រឿង​ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay