ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណិតណាស់! លោកតាពិការភ្នែក គ្មានកូនគ្មានចៅ ខំប្រឹងលក់បាយដំណើបយ៉ាងអត់ធ្មត់ ដើម្បីផ្គត់ផ្គង់គ្រួសារ

    BY Khmernote Media September 3, 2019
    អាណិតណាស់! លោកតាពិការភ្នែក គ្មានកូនគ្មានចៅ ខំប្រឹងលក់បាយដំណើបយ៉ាងអត់ធ្មត់ ដើម្បីផ្គត់ផ្គង់គ្រួសារ

    ថៃ៖ លោកតាពិការភ្នែកទាំងសងខាងម្នាក់កំពុងទទួលបានការអាណិតអាសូរ និងចាប់អារម្មណ៍យ៉ាង​ខ្លាំងពីសំំំំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ ក្រោយពួកគេបានដឹងថា រាល់ថ្ងៃគាត់ត្រូវព្យាយាមលក់បាយដំណើបយ៉ាងអត់ធ្មត់បំផុត ដើម្បីរកប្រាក់ផ្គត់ផ្គង់ប្រពន្ធអាយុ ៩៨ ឆ្នាំ របស់គាត់។ លោកតាកំសត់រូបនេះមានឈ្មោះថា Yom Homhuan បច្ចុប្បន្នមានអាយុ ៦៧ ឆ្នាំ រស់នៅក្នុងខេត្ត Phetchaburi ភាគខាងលិចប្រទេសថៃ​ជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា។ លោកតាគ្មានកូន និងសាច់ញាតិឡើយ តែគាត់មានប្រពន្ធអាយុ ៩៨ ឆ្នាំ ដែលកំពុងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង។ រាល់ថ្ងៃលោកតាត្រូវទទួលបាយដំណើបដែលគេដាំដាក់នៅក្នុងឫស្សីពីអ្នកភូមិរបស់គាត់ ដើម្បីយកមកលក់បន្តនៅក្នុងផ្សារមួយកន្លែង។

    បើទោះជាគាត់ពិការភ្នែកមែនតែគាត់នៅតែបន្តធ្វើការលក់ដូរនេះជាប្រចាំ និងមិនដើរសុំទានគេឡើយ។ បន្ទាប់ពីបានប្រទះឃើញលោកតាកំសត់រូបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់បានទៅសម្ភាសន៍គាត់ និងបានយកសាច់រឿងរបស់គាត់ទៅបង្ហោះក្នុងបណ្តាញសង្គមដើម្បីស្វែងរកជំនួយ។ រហូតមកទល់នឹងពេលនេះ អ្នកប្រើប្រាស់បណ្តាញសង្គមថៃជាច្រើនបាននាំគ្នារៃអង្គាសប្រាក់មួយ ចំ​នួនដើម្បីយកទៅជួយគាត់ ហើយអ្នកខ្លះថែមទាំងសន្សាជួយពង្រីកអាជីវកម្មរបស់គាត់ផងដើម្បីជួយបង្កើនប្រាក់ចំណូលដល់គ្រួសារគាត់៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay