ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងការងារ បង្ហាញមុខរបរទាំង១០ប្រភេទ ដែលហាមឃាត់មិនឲ្យជនបរទេសប្រកបការងារនៅកម្ពុជា

    BY Khmernote Media August 28, 2019
    ក្រសួងការងារ បង្ហាញមុខរបរទាំង១០ប្រភេទ ដែលហាមឃាត់មិនឲ្យជនបរទេសប្រកបការងារនៅកម្ពុជា

    ភ្នំពេញ៖ យោងតាមការប្រកាសស្តីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះបានបង្ហាញនូវមុខរបរទាំង១០​ ដែលត្រូវហាមប្រាមមិនឲ្យជនបរទេសប្រកបមុខរបរ មានដូចជា៖

    – អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ
    – អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ
    – អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ
    – អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
    – អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
    – អ្នកកាត់ដេរ
    – អ្នកប៉ះកង់ ជាងជួសជុលយានយន្ត
    – អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ
    – អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
    – ជាងទង ជាងច្នៃត្បូងពេជ្រ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay