ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បណ្តេញជនជាតិចិន១៥០នាក់ ដែលមានបទល្មើសឲ្យចេញពីកម្ពុជា

    BY Khmernote Media August 28, 2019
    បណ្តេញជនជាតិចិន១៥០នាក់ ដែលមានបទល្មើសឲ្យចេញពីកម្ពុជា

    ភ្នំពេញ៖ កម្ពុជាបានបណ្តេញជនជាតិចិនចំនួន១៥០នាក់ ដែលជាប់បទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍។ ដោយនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ សហការជាមួយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១៥០នាក់ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។

    នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិចិនទាំង ១៥០នាក់ ស្រី១២នាក់ ខាងលើ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចំនួន ១៨នាក់ នៅខេត្តកំពង់ស្ពឺ និងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំនួន ១៣២នាក់ នៅខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP) ហើយបានសហការបញ្ជូនមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការបណ្តេញចេញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមយន្តហោះពិសេស របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់ នៅប្រទេសចិន៕

    ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay