ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ពីបញ្ហាធំ៣យ៉ាង ដែលនាំឲ្យពិបាកដល់ការពន្លត់អគ្គិភ័យអគារសិប្បកម្មផលិតពូក នៅខណ្ឌមានជ័យ

    BY Khmernote Media August 28, 2019
    អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់ពីបញ្ហាធំ៣យ៉ាង ដែលនាំឲ្យពិបាកដល់ការពន្លត់អគ្គិភ័យអគារសិប្បកម្មផលិតពូក នៅខណ្ឌមានជ័យ

    នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នេះ អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសេចក្តីបំភ្លឺទាក់ទងនឹងប្រតិបត្តិការពន្លត់ និងសង្គ្រោះអគ្គិភ័យឆាបឆេះអគារសិប្បកម្មផលិតពូក ស្ថិតនៅក្រុមទី៤ ភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។

    នៅក្នុងប្រតិបត្តិការសង្គ្រោះ និងពន្លត់អគារសិប្បកម្មខាងលើនោះផងដែរ កម្លាំងមានសមត្ថកិច្ចបានលើឡើងពីបញ្ហា៣យ៉ាងដែលនាំឲ្យមានផលវិបាកដល់ប្រតិបត្តិការ៖

    ទី១៖ ភូមិសាស្ត្រស្មុគស្មាញ ច្រកចូលសង្គ្រោះតូចចង្អៀត មិនអាចចល័តរថយន្តពន្លត់អគ្គិភ័យបានទាន់ពេល

    ទី២៖ ចំណុចចាប់ផ្តើមនៃអគ្គិភ័យគឺស្ថិតនៅចំនុចកណ្តាលនៃអគារសិប្បកម្ម ដែលធ្វើឲ្យភ្នាក់ងារពន្លត់អគ្គិភ័យ ពិបាកនឹងចូលទៅពន្លត់ដល់គោលដៅ

    ទី៣៖ សម្ភារៈដែលឆេះ សុទ្ធសឹងតែជាសារធាតុងាយឆេះមានល្បឿនឆេះលឿនខ្លាំង ពិបាកពន្លត់ និងបង្កឲ្យមានផ្សែងដែលជាសារធាតុពុល និងខ្វះអុកស៊ីហ្សែន ដូចជាផ្លាស្ទិក កាវ សាំងក្រអូប ក្រណាត់ សំឡី គរ…។ល។

    តែទោះជាយ៉ាងណា កងកម្លាំងមានសមត្ថកិច្ចទាំងអស់បានទប់ស្កាត់មិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុបានឡើយ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay