ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនឈើជាង ១០០០ដើមនឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

    BY Khmernote Media August 28, 2019
    កូនឈើជាង ១០០០ដើមនឹងត្រូវដាំតាមបណ្ដោយផ្លូវពីព្រលានយន្តហោះមកប្រាសាទអង្គរវត្ត

    ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងដាំកូនឈើ ១ពាន់ដើមដើម្បីលម្អផ្លូវចាប់ពីព្រលានយន្តហោះអន្ដរជាតិខេត្តសៀមរាបរហូតដល់មុខប្រាសាទអង្គរវត្ត។ ការដាំកូនឈើឡើងវិញតាមដងផ្លូវនាពេលនេះក៏ស្របគ្នានឹងអាជ្ញាធរជាតិអប្សរាទើបធ្វើការជួសជុលនិងកែលម្អផ្លូវនេះជាថ្មីដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តខេត្តសៀមរាប។

    ជាមួយគ្នានេះ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយក្នុងទីធ្លាមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាក៏នឹងធ្វើការដាំដើមក្រវ៉ាន់និងដើមឈើប្រភេទផ្សេងមួយចំនួនទៀតនៅតាមដងផ្លូវមុខប្រាសាទអង្គរវត្តដែលជាច្រកចូលចំបងសម្រាប់ទៅទស្សនាប្រាសាទអង្គរវត្តដែរ៕

    អត្ថបទនិងរូបភាព៖នាយកដ្ឋានផ្សព្វផ្សាយ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay