ជប៉ុនមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យមនុស្សស្លាប់ ២នាក់ និង ៦៧០,០០០នាក់ ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញពីកោះ Kyushu
ប្រជាជនជាង ៦៧០,០០០នាក់ នៅតំបន់ Saga, Fukuoka និង Nagasaki នៅភាគខាងជើងកោះ Kyushu ត្រូវបានគេបញ្ជាឱ្យជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយមិនបានរំពឹងទុកកាលពីម្សិលមិញនេះ និងថែមទាំងបណ្ដាលឱ្យមនុស្ស ២នាក់ បានស្លាប់ទៀតផង។ ការបញ្ជាឱ្យជម្លៀសនេះស្ថិតក្នុងកម្រិតទី៤ លើមាត្រដ្ឋាន ៥ ។
នៅខេត្ត Saga ការបញ្ជាជម្លៀសចេញបន្ទាន់ ត្រូវបានបញ្ជាចេញក្នុងទីក្រុង Saga, Imari, Takeo, Arita, Omachi និង Kouhoku ។ ខេត្ត Fukuoka ការបញ្ជាជម្លៀសចេញ ត្រូវបានធ្វើចេញនៅទីក្រុង Kurume, Asakura និងភូមិ Toho ។ នៅក្នុងខេត្ត Nagasaki ការបញ្ជាជម្លៀសត្រូវបានចេញសម្រាប់ទីក្រុង Sasebo និង Matsuura ។
សាលាក្រុងកំពុងអំពាវនាវដល់ប្រជាជន ឱ្យឆ្ពោះទៅកាន់មជ្ឈមណ្ឌលជម្លៀសជាបន្ទាន់។ ប្រសិនបើការចាកចេញគឺមានគ្រោះថ្នាក់ខ្លាំង មន្ត្រីណែនាំប្រជាជនឱ្យផ្លាស់ប្តូរទៅទីតាំងដែលមានសុវត្ថិភាពនៅខាងក្នុងអគារដែលពួកគេកំពុងស្ថិតនៅ ដើម្បីពួកគេមកទទួលតាមកន្លែងនីមួយៗ៕



អត្ថបទ៖ លីដា