អន្តរជាតិ
ព្យុះត្រូពិច Podul កំពុងធ្វើដំណើរមកកាន់ប្រទេសថៃ និងវៀតណាម ដែលអាចនាំឱ្យមានការបាក់ដី ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង
BY autoadmin
August 29, 2019
បណ្តាខេត្តនានានៅទូទាំងប្រទេសថៃ ត្រូវបានប្រកាសអាសន្នខ្ពស់ ខណៈដែលព្យុះត្រូពិច Podul កំពុងធ្វើដំណើរមកកាន់ប្រទេសនេះ។ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានថា Podul ជាព្យុះប្រភេទ ទី៣ ដែលទំនងជានាំមកនូវភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់បក់បោកខ្លាំង ដល់ផ្នែកជាច្រើននៅទូទាំងប្រទេស។
បច្ចុប្បន្នព្យុះកំពុងរំកិលទៅភាគខាងលិចឆ្លងកាត់ខេត្តហៃណាន (ប្រទេសចិន) ទៅកាន់ឈូងសមុទ្រតុងកឹង (ប្រទេសវៀតណាម) នៅក្នុងល្បឿនប្រហែល ២៥គីឡូម៉ែត្រ/ម៉ោង ហើយត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការបាក់ដីនៅប្រទេសវៀតណាមផ្នែកខាងលើនៅថ្ងៃស្អែកនេះ។ ភាគឦសាននៃប្រទេសថៃអាចនឹងរងផលប៉ះពាល់ចាប់ពីថ្ងៃនេះ មុនពេលព្យុះបក់មកភាគខាងជើង ខាងកើត និងខាងត្បូង (ឆ្នេរខាងលិច) នៃប្រទេស ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំងទៅតំបន់ជាច្រើន៕

អត្ថបទ៖ លីដា